វិគីភីឌា:សុំធ្វើជាអភិបាល
ការណែនាំ កែប្រែ
ទំព័រនេះបង្កើតឡើងជាទីសម្រាប់សម្របសម្រួលដល់អ្នកប្រើប្រាស់ដែលចង់ស្នើសុំសិទ្ធិជាអភិបាល។
ប៉ុន្តែមុននឹងដាក់ស្នើសុំជាអភិបាល សូមពិចារណាអំពីកម្រិត ឬភាពសកម្មរបស់អ្នកនៅសហគមន៍យើង ថាតើអ្នកបានស្គាល់និងយល់បានជម្រៅប៉ុណ្ណាអំពីវិគីភីឌា ទស្សនៈវិស័យ ផ្នែកបច្ចេកទេសនានា ដូចជា ភាសា/កូដក្នុងការកែប្រែអត្ថបទ ឬទំព័រនានា។ លើសពីនេះ មុខងារជាអភិបាល មិនមែនជាអំណាចឬសិទ្ធិពិសេសដែលធ្វើអ្វីបានតាមអំពើចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកនឹងរឹតតែត្រូវប្រុងប្រយ័ត្នជាងមុន និងគោរពអ្នកប្រើប្រាស់ផ្សេងៗទៀត។
ដូចនេះ បើអ្នកចង់ក្លាយជាអភិបាលវិគីភីឌា សូមបង្កើតផ្នែកថ្មីមួយនៅក្នុងសំណើសុំជាអ្នកអភិបាលខាងក្រោម ដោយសរសេរឈ្មោះអ្នក(រួមទាំងមតិយោបល់ឬមូលហេតុជាដើម) យកលំនាំតាមគំរូខាងក្រោមនេះ។
អ្នកប្រើប្រាស់ដទៃទៀត ក៏អាចចូលរួមបញ្ចេញមតិរបស់អ្នកតាមរយ:ការគាំទ្រ ឬជំទាស់បេក្ខភាពនៃអ្នកស្នើសុំ ដោយសូមបញ្ជាក់អំពីមូលហេតុផង។
អ្នកអាចធ្វើការទាក់ទងមកសមាជិកណាមួយនៃបញ្ជីឈ្មោះក្រុមអ្នកអភិបាលយើង។
សូមមើលបន្ថែម វិគីភីឌា:អភិបាលជាភាសាអង់គ្លេស។
!!! សូមកុំសរសេរជាន់លើ(លុប)គំរូ នៅទីនេះ។ សូមបង្កើតផ្នែកថ្មីមួយនៅក្នុងសំណើសុំជាអ្នកអភិបាល
គំរូ៖
===អ្នកប្រើប្រាស់ [សូមវាយឈ្មោះអ្នកនៅទីនេះ]=== ==== (+) គាំទ្រ ==== # អ្នកគាំទ្រទី១ - [មតិយោបល់ និងមូលហេតុ] # អ្នកគាំទ្រទី២ - [មតិយោបល់ និងមូលហេតុ] ==== (-) ជំទាស់ ==== # អ្នកជំទាស់ទី១ - [មតិយោបល់ និងមូលហេតុ] # អ្នកជំទាស់ទី២ - [មតិយោបល់ និងមូលហេតុ] ==== ( ) អព្យាក្រឹត្យ ==== # អ្នកអព្យាក្រឹត្យទី១ - [មតិយោបល់ និងមូលហេតុ] # អ្នកអព្យាក្រឹត្យទី២ - [មតិយោបល់ និងមូលហេតុ] ==== ( ) មតិផ្សេងៗ ==== # ==== ( ) សេចក្ដីសម្រេច ==== #
សំណើសុំជាអ្នកអភិបាល កែប្រែ
អ្នកប្រើប្រាស់ Willuconquer កែប្រែ
សួស្ដី!តាំងពីឆ្នាំ ២០១៩ មកម្ល៉េះខ្ញុំបានតស៊ូដើម្បីអភិវឌ្ឍ វីគីភីឌា ជាភាសាខ្មែរនិងជាភាសាអង់គ្លេសជាពិសេសអំពីប្រធានបទដែលទាក់ទងជាមួយអរិយធម៌ខ្មែរ។ ខ្ញុំបានរៀបចំសិក្ខាសាលាកមួយចំនួន នៅមណ្ឌលសសិស្សនិងមណ្ឌលនិស្សិតច្រើនខេត្ត និងកម្មវិធីមួយសម្រាប់សហគមន៍វីគីភីឌាខ្មែរនៅទីក្រុងសៀមរាបនិងរាជធានីភ្នំពេញ។ឥឡូវខ្ញុំសូមមេត្តាអនុញ្ញាតិឲ្យខ្ញុំធ្វើ ជាអភិបាលដើម្បីចាប់ផ្ដើមសារជាថ្មីឡើងវិញបានជាមួយ វ័ណថារិទ្ធ និង ទេព សុវិចិត្រហ្នឹង ដើម្បើបន្ទោបំពេញបេសកកម្មនេះដោយប្រសិទ្ធភាពផង។ ។ --Willuconquer (ការពិភាក្សា) ម៉ោង១០:២៤ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ (UTC)
(+) គាំទ្រ កែប្រែ
អ្នកប្រើប្រាស់ ទេព សុវិចិត្រ កែប្រែ
សួស្ដី! ក្រោយពីខ្ញុំគ្មានសកម្មភាពមួយរយៈមក នៅឆ្នាំ២០១៨ ខ្ញុំត្រូវគេដកកម្រិតអភិបាលចេញពីគណនីរបស់ខ្ញុំ។ ដោយហេតុថាមួយរយៈនេះ ខ្ញុំមានពេលវេលាខ្លះៗដើម្បីធ្វើការលើវិគីភីឌាឡើងវិញ ទើបខ្ញុំចង់ស្នើសុំធ្វើជាអភិបាលឡើងវិញ។ អ្វីដែលខ្ញុំតែងតែចូលរួម គឺបកប្រែអត្ថបទ និងបង្កើត module, template, និងពិនិត្យមើលផ្នែកបច្ចេកទេសមួយចំនួនក្នុងវិគីភីឌា ដើម្បីធ្វើយ៉ាងណាឱ្យទំព័ររបស់យើងមានបច្ចុប្បន្នភាព។ លើសពីនេះ ខ្ញុំសង្ឃឹមថាយើងនឹងអាចរៀបចំការជួបជុំវិគីភីឌាភ្នំពេញ ដូចកាលពីឆ្នាំ 2011-2014 ឡើងវិញបានជាមួយ វ័ណថារិទ្ធ និង Willuconquer ។ ទេព សុវិចិត្រ (ការពិភាក្សា) ម៉ោង១០:០២ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ (UTC)
(+) គាំទ្រ កែប្រែ
អ្នកប្រើប្រាស់:Trezoo កែប្រែ
ខ្ញុំសុំស្នើសុំសិទ្ធិជា administrator ជាបន្តទៀត។ --Trezoo (ការពិភាក្សា) ម៉ោង០៩:៣៣ ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ (UTC)
សំណើកំពុងពិចារណា (Pending requests) កែប្រែ
ខាងក្រោមនេះគឺជាអ្នកប្រើប្រាស់ដែលបានដាក់ស្មើសុំសិទ្ធជាអ្នកអភិបាល។
ប៉ុន្តែដោយមិនទាន់បំពេញបាននូវលក្ខខ័ណ្ឌគ្រប់គ្រាន់-សមស្រប ដូចនេះហើយ សំណើទាំងនេះ នឹងរក្សាទុកសម្រាប់ការសម្រេចចិត្តពេលក្រោយពីក្រុមការងារយើង ខណៈពេលវេលាសមស្របណាមួយមកដល់។
សូមអរគុណ!
Povtula កែប្រែ
ពៅ តុលា , គ្រូនៅផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន នៃមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវះ ដុនបូស្កូ ខេត្ដកែប ហើយជាសមាជិកម្នាក់នៅក្នុងវីគីភីឌាខ្មែរ ដែលចូលរួមក្នុង ការបង្កើតអត្ថបទនៅលើទំព័រវីគីភីឌាខ្មែរ ។ ដើម្បីជួយការពារ និងធ្វើអោយវីគីភីឌា ខ្មែរ មានអត្ថបទច្រើន និង អ្វីដែលល្អត្រឹមត្រូវ សំរាប់យុវជនខ្មែរ ក៏ដូចជា អ្នកសិក្សាស្រាវជ្រាវ នៅលើប្រព័ន្ទអ៊ីនធ័រណេត ជាភាសាខ្មែរ ។ ព្រោះនៅលើប្រព័ន្ធអ៊ីនធ័រណេតសព្វថ្ងៃនេះ ពុំសូវមានអត្ថបទដែលនិយាយជាភាសាខ្មែរ ច្រើននោះទេ ហេតុនេះ ហើយ យើងត្រូវតែជួយគ្នា ដើម្បីអោយមានភាសាខ្មែរ កាន់តែច្រើន នៅលើទំព័រ អ៊ីនធ័រណេត ។ជាពិសេស ធ្វើការត្រួតពិនិត្យ ចំពោះខ្លឹមសារអត្ថបទ ដែលបានសរសេរ ព្រោះជូនកាល បើការសរសេរ អត្ថបទមានកំហុស ឬខុសអត្ថន័យ ពីការពិត អាចធ្វើអោយមាន ការភាន់ ច្រលំ ជារៀងរហូត ។ សូមធ្វើការពិចារណា អោយខ្ញុំបានធ្វើជាអភិបាល តាមការគួរ ។ សូមអរគុណ ! --Povtula ម៉ោង០៨:៥៦ ថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០១១ (UTC)
គ្រឹះស្នា កែប្រែ
ខ្ញុំបាទឈ្មោះគ្រឹះស្នា៕ជាសិស្សនៅវិទ្យាលយ័ព្រះស៊ីសុវត្ថិ។ ខ្ញុំមានចំណេះដឹងគួរសមផ្នែកបច្ចេកវិទ្យា ភូមិសាស្រ្ត នយោបាយ និងអក្សរសាស្រ្តខ្មែរ ពិសេសខាងអក្ខរវិរុទ្ធ។ គ្រាន់តែកែតម្រូវនូវពាក្យនានាដែលខុសឆ្គងពីព្រោះខ្ញុំសង្កេតឃើញមានកំហុសឆ្គងផ្នែកអក្ខរវិរុទ្ធ។ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការជួយផ្នែកអក្ខរាវិរុទ្ធ និងបានចែករំលែកអត្ថបទជាច្រើនក្នុងវីគីភាសាខ្មែរ។ ខ្ញុំនឹងចូលរួមចែករំលែកចំណេះដឺងឲបានច្រើនតាមដែលអាចធើ្វទៅបាន។ អាចទាក់ទងខ្ញុំបានតាមលេខទូរសព្ទ័ 097 748 808 1 ខ្ញុំបានសិទ្ធិជាអ្នកគ្រប់គ្រង។ --គ្រឹះស្នា ម៉ោង០៤:១៣ ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១១ (UTC)
(+) គាំទ្រ កែប្រែ
ChhonLONG កែប្រែ
ខ្ញុំបាទឈ្មោះហោ ឈុនឡុងជាសិស្សផ្នែកទំនាក់ទំនងសង្គមនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ដោយឃើញថាទំព័រវីគីភីឌាភាសាខ្មែរនេះជាទំព័រមួយដែលមានអត្ថប្រយោជន៏ជាច្រើនអោយកូនខ្មែរសិក្សាស្រាវជ្រាវ នូវរាល់ឯកសារនានា ដូច្នេះខ្ញុំក៏បាន ចូលរួមបង្កើតនូវអត្ថបទមួយចំនួននៅក្នុងទំព័រនេះដែរ ប៉ុន្តែដោយឃើញថាអត្ថបទដែលខ្ញុំបានសរសេរគឺមានកំហុសឆ្គង ដូច្នេះខ្ញុំចង់ធ្វើការលុបវាចេញប៉ុន្តែ ដោយហេតុថាខ្ញុំ មិនមែនជាអភិបាលនៅក្នុងវីគីភីឌាភាសាខ្មែរនេះទើបខ្ញុំមិនអាចធ្វើការលុបវាបាន។ ហេតុនេះហើយខ្ញុំចង់ស្នើរសុំធ្វើជាអ្នកអភិបាលនៅក្នុងទំព័រវីគីភីឌាភាសាខ្មែរនេះ។--អ្នកប្រើប្រាស់:ហោ ឈុនឡុង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១
(+) គាំទ្រ កែប្រែ
១.អ្នកប្រើប្រាស់:rothanak 19 12 2011(UTC)
ភួង ភិរម្យ កែប្រែ
ខ្ញុំបាទឈ្មោះ ភួង ភិរម្យ ហៅភិរម្យធម្មភាសី
សូមគោរពជូន
លោក/លោកស្រី អ្នកគ្រប់គ្រងគេហទំព័រ វីគីភីឌា
កម្មវត្ថុៈ សំណើសុំជាអ្នកអភិបាល
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមជំរាបជូនលោក/លោកស្រី អ្នកគ្រប់គ្រងមេត្តាជ្រាបថា ខ្ញុំបាទកន្លងមកគ្រាន់តែ ជាអ្នកទទួលផល ពីគេហទំព័រនេះតាមរយៈការស្រាវជ្រាវ ។ ប៉ុន្តែក៏ឃើញថា មានចំណេះដឹងសំខាន់ និង ចាំបាច់មួយចំនួន ពុំទាន់ត្រូវ បានបញ្ចូលទៅក្នុង គេហទំព័រមួយនេះនៅឡើយ ។ ម្យ៉ាងដោយខ្ញុំបាទមានចំណេះដឹង មួយចំនួនពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា សង្គម អក្សរសាស្រ្តខ្មែរ ហើយមានចំណាប់អារម្មណ៍ចង់ជួយស្ថាបនា និង អភិវឌ្ឍន៍គេហទំព័រនេះឲ្យកាន់តែមានភាពប្រសើរឡើង និង បានជាទីពឹង ពំនាក់របស់កុលបុត្រកុលធីតាខ្មែរ អាចស្រាវជ្រាវដើម្បីសិក្សារៀនសូត្រ និង បំពេញសេចក្តីត្រូវការរបស់ពួកគេ ។
អាស្រ័យហេតុនេះសូមលោក/លោកស្រី មេត្តាពិនិត្យលទ្ធភាព និង អនុញ្ញាតដោយអនុគ្រោះ ។
សូមលោក/លោកស្រី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។
--ភិរម្យ ធម្មភាសី ម៉ោង០១:០១ ថ្ងៃច័ន្ទ ទី២៨ ខែមករា ឆ្នាំ២០១៣ (UTC)
Ta Pich កែប្រែ
តាពេជ្រ , គ្រូនៃមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវះ ដុនបូស្កូ ខេត្ដកែប ហើយជាសមាជិកម្នាក់នៅក្នុងវីគីភីឌាខ្មែរ ដែលចូលរួមក្នុង បង្កើតអត្ថបទនៅលើទំព័រវីគីភីឌាខ្មែរ ។ខ្ញុំចង់បកប្រែ និង ដាក់បន្ថែបនូវអ្វីថ្មីៗសំរាប់អ្នកសិក្សានិងស្រាវជ្រាវដើម្បីពង្រីកនូវចំនេះដឹងពួកគេតាមរយៈការអាន ជាពិសេសដើម្បីអភិរក្សភាសាជាតិយើងផងដែរ ចំពោះរាល់កំហុសឆ្គងសូមមេត្តាជួយកែសំរួលខ្ញុំបាទផងព្រោះខ្ញុំជាសមាជិកថ្មី។ សូមអរគុណ ! --អ្នកប្រើប្រាស់:តាពេជ្រ ថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០១៣
ហម សាំងហ៊ី (Nisetpdajsankha) កែប្រែ
ខ្ញុំបានឈ្មោះ ហម សាំងហ៊ី។ ជានិស្សិតបញ្ចប់ខាង បរិញ្ញាបត្រ វិទ្យាសាស្ត្រកុំព្យូទ័រ។ ចំណេះដឹងដែលខ្ញុំមានទាក់ទង ភូមិសាស្ត្រនយោបាយ វិទ្យាសាស្ត្រកុំព្យូទ័រ អក្សរសាស្ត្រខ្មែរ និរុត្តិសាស្ត្រ ប្រវត្តិវិទ្យា ចេះវិជ្ជាខាង ប្រតិចារឹកអក្សរ (transliteration) ខាងអក្សរសៀម ថៃ មន សំស្ក្រឹត បាលី ចេះខាងវេយ្យាករណ៍ខ្មែរខ្លះដែរ។ ដោយសារតែខ្ញុំចង់បានសិទ្ធិព្រោះចង់ធ្វើអោយសហគមន៍វិគីភីឌាមានរបៀបរៀបរយជាងមុន នឹងជួយសម្របសម្រួលខ្លះដែរ ដល់អ្នកអភិបាលផ្សេងៗដែលជាប់រវល់ មួយទៀតក៏ចង់ជួយពង្រីកចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយដែលខ្ញុំមានផងដែរ ជាពិសេសបកប្រែអត្ថបទពីភាសាអង់គ្លេសដែលជាអត្ថបទដ៏សំបូរបែបក្នុងការជួយដល់សិស្សនិស្សិតខ្លះពិបាកស្វែងរកនាពេលបច្ចុប្បន្ននេះផង។ ទាក់ទងខ្ញុំតាម FB: Horm Sang Hy និង Gmail: hormsanghy@gmail.com រឺ 010 765 005។ (Nisetpdajsankha (ការពិភាក្សា) ម៉ោង១៥:១០ ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦ (UTC))
(+) គាំទ្រ កែប្រែ
- អ្នកប្រើប្រាស់:RandomPoopedBoi ម៉ោង១:៥៨ ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ (UTC)
- Hes been helpful with translations WhisperToMe (ការពិភាក្សា) ម៉ោង១០:១១ ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ (UTC)
- Pichnat Thong ម៉ោង០៤:៤៨ ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ (UTC)
Kao bun song កែប្រែ
ខ្ញំុបាទឈ្មោះ កៅ ប៊ុនសុង(kao bun song) ដើម្បីចូលរួមចំណែកធ្វើអោយកាន់តែប្រសើរឡើង វិគិភីឌាជាភាសារខ្មែរ សំរាប់ជាប្រយោជន៏សាធុជនដែលសិក្សាស្រាវជ្រាវរៀនសូត្រ
ខ្ញុំសូមធ្វើជាអភិបាលដែលអាចមានសិទ្ធិសសេរចូលឬបញ្ចូលរូបភាព តាមចំណេះដឹងនឹងបទពិសោធន៏ដែលខ្ញុំមាន (ពេលនេះខ្ញុំចូលនិវត្តមានអាយុ៦៤ឆ្នាំ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ធ្លាប់ទទួលធ្វើប្រធានកំណែទំរង់ប្រព័ន្ធបៀវត្សកងកំលាំងប្រដាប់អាវុធខ្មែរនឹងជាសមាជិកតាក់តែងគោលនយោបាយគាំពារសង្គម នឹងការបែងចែកបេឡាជាតិសន្តិសុខសង្គម) ចង់យកបទពិសោធន៏នេះចែកជូនដល់អ្នកស្រាវជ្រាវតាមរយៈអត្ថបទឬរូបភាព ដែលអ្នកសិក្សាស្រាវជ្រាវយល់ថាជាប្រយោជន៏សំរាប់ការសិក្សារបស់ខ្លួន។ ហេតុនេះសូមលោកទទួលពិនិត្យនឹងសំរេចតាមការគួរ សូមទទួលនូវការគោរពកោតសសើរការបង្កើតវិគិភីឌានេះពីខ្ញុំ --Kao bun song 17:46, October 21, 2020(UTC)
សំណើផ្ដល់ជូនរួចរាល់ កែប្រែ
សុវិចិត្រ កែប្រែ
សួស្ដី! ខ្ញុំឈ្មោះ ទេព សុវិចិត្រ សព្វថ្ងៃជាសិស្សនៅវិទ្យាល័យ។ ខ្ញុំមានចំណេះដឹងខាង បច្ចេកព័ត៌មានវិទ្យា (IT) គួរសមដែរ។ ខ្ញុំបានបង្កើតអត្ថបទចំនួនបីមកហើយដែលទាក់ទងនឹងផ្នែកនេះគឺ៖ Piding, moonOS (Moon OS) និង លីនុច ដែលមាននៅលើតំបន់បណ្ដាញ វិគីភីឌាភាសាខ្មែរនេះ។ ហើយរាល់ថ្ងៃខ្ញុំជាអ្នកគ្រប់គ្រងក្រុមបកប្រែកម្មវិធីកុំព្យូទ័រមួយគឺ៖ http://kmlangpack4soft.wordpress.com/ ។ អាចទាក់ទងខ្ញុំបានតាមរយៈលេខទូរស័ព្ទ៖ 097 9090 369 ឬ តាមរយ់អ៊ីមែល៖ sovichet.tep@gmail.com ។ ខ្ញុំចង់បានសិទ្ធិជាអ្នកគ្រប់គ្រងម្នាក់។ ហើយខ្ញុំក៏មានចំណេះដឹងអំពីខាងអ៊ីនធើនិត និង គេហទំព័រផងដែរ។ ដែលខ្ញុំអាចកែ និង ជួយរចនាគេហទំព័រវិគីភីឌាជាភាសាខ្មែរ។ អរគុណ។ --Sovichet ម៉ោង១៦:៣៤ ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១១ (UTC)
- ==== (+) គាំទ្រ ====
- វ័ណថារិទ្ធ ម៉ោង០០:២៧ ថៃ្ងព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ (UTC)
- គីមស៊្រុន ម៉ោង១៦:១១ ថ្ងៃច័ន្ទ ទី១៨ ខែមេសា ឆ្នាំ២០១១ (UTC)
- ធារិត ម៉ោង១០:០៧ ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១១ (UTC)
- 🔙 36.37.142.68 ម៉ោង០៧:៥០ ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ (UTC)
Thank you very much for your efforts to develop this site in Khmer! монолит не любят ថ្ងៃ05ខែគុម្ភ 2011 ទៅលេងតើ សប្បាយទៀតផងឆ្នាំណុង 16.35
មើលផងដែរ កែប្រែ
- Archive 1