វិគីភីឌា:ស្នើសុំ

ពីវិគីភីឌា

មង្គលសូត្រ (ចែកតាមក្រុម)[កែប្រែ]

អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា បូជា ច បូជនីយានំ ឯតម្មង្គលមុត្តមំ។

កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គល ដែលគួរបូជាទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

មង្គលក្រុមទីមួយនេះ ល្អសម្រាប់មនុស្សទូទៅ ក៏ល្អសម្រាប់បង្រៀនក្មេងៗអ្នកជំនាន់ក្រោយ។

លក្ខណៈរបស់បណ្ឌិតគឺមានកុសលកម្មបទទាំង ១០។

ឯកសារសិក្សាបន្ត៖

មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

កុសលកម្មបថទាំង១០ https://km.wikipedia.org/wiki/កម្មបថ១០

មង្គលក្រុមទី២

បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អត្តសម្មាបណីធិ ច ឯតម្មង្គលមុត្តមំ។

កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន១ កិរិយាតម្កល់ខ្លួនដោយប្រពៃ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

មង្គលក្រុមនេះល្អសម្រាប់មនុស្សទូទៅ ពិសេសអ្នកកំពុងនៅកន្លែងល្អហើយ ខំសន្សំអំពើល្អ និងរក្សាខ្លួនឲ្យល្អ ក្នុង សីល និងកុសលកម្មបថ (ព្រោះបើដាច់សីល ដាច់កុសលកម្មបថ អ្នកអាចធ្លាប់ទៅអបាយភូមិ)

ឯកសារសិក្សាបន្ត៖

មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

សីល https://km.wikipedia.org/wiki/សីល

កុសលកម្មបថទាំង១០ https://km.wikipedia.org/wiki/កម្មបថ១០


មង្គលក្រុមទី៣

ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិតោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តមំ។

ភាវៈនៃបុគ្គលបានស្តាប់បានរៀនហើយដោយច្រើន១ ភាពជាអ្នកមានសិល្បៈ ឬសិប្បៈ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១ វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

Learnedness Artfulness Self-discipline Artful speech

មង្គលក្រុមនេះល្អសម្រាប់មនុស្សទូទៅ ពិសេសអ្នកដែលប្រកបរបរវិជ្ជាជីវៈផ្សេងៗ។

រៀនស្ដាប់ឲ្យបានច្រើន > យកអ្វីដែលបានដឹងបានចេះមកអនុវត្តប្រកបដោយសិល្បៈ > ប្រកបវិជ្ជាជីវៈខ្លួនប្រកបដោយវិន័យ ឬសីលធម៌វិជ្ជាជីវៈ និងចេះនិយាយប្រាប់គេ ឬបង្រៀនបន្តពីអ្វីដែលខ្លួនបានចេះដឹងហើយឲ្យបានត្រឹមត្រូវ។

ឯកសារសិក្សាបន្ត៖

មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

មង្គលសូត្រជាភាសាអង់គ្លេស https://en.wikipedia.org/wiki/Maṅgala_Sutta


មង្គលក្រុមទី ៤

មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ។

កិរិយាបម្រើនូវមាតា១ កិរិយាបម្រើនូវបិតា១ សេចក្តីសង្គ្រោះដល់បុត្រនិងភរិយា១ ការងារទាំងឡាយដែលមិនច្របូលច្របល់១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

Support Your Parents. Care for Your Children. Cherish Your Spouse. Don’t Leave Your Work Undone.

មង្គលក្រុមនេះល្អសម្រាប់មនុស្សទូទៅ ពិសេសអ្នកមានជីវិតគ្រួសារ។

បដិបត្តិត្រូវចំពោះឪពុកម្ដាយខ្លួន ប្ដីប្រពន្ធខ្លួនដោយការគោរពគ្នា អប់រំបង្រៀនកូនឲ្យបានល្អ ឬឲ្យកូនទៅរៀនទទួលការអប់រំ ឲ្យមានសីលធម៌ មានចំណេះដឹង និងសម្រេចការងារប្រចាំថ្ងៃដោយរលូន ដោយមិនច្របូកច្របល់

បើតាមព្រះពុទ្ធសាសនា ការបម្រើឪពុកម្ដាយល្អបំផុត គឺការជួយឲ្យគាត់មានការយល់ត្រូវ មានសម្មាទិដ្ឋិ ចេះរក្សាសីល ចេះចែករំលែក ចេះឲ្យទាន និងមានបញ្ញា។ ព្រះពុទ្ធសរសើរការបម្រើបែបនេះ ល្អជាងសែងគាត់ដោយអម្រែកអស់រយនៃឆ្នាំ។

ឯកសារសិក្សាបន្ត៖

មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

សៀវភៅពន្យល់ពីមង្គលសូត្រ ជាភាសាអង់គ្លេស 38 Busshist Wisdoms https://issuu.com/mintrachannuan/docs/38_buddhist_wisdoms


មង្គលក្រុមទី ៥

ទានញ្ច ធម្មចរិយា ច ញាតកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ។

កិរិយាបរិច្ចាគទាន១ កិរិយាប្រព្រឹត្តនូវធម៌១ សេចក្តីសង្រ្គោះដល់ញាតិទាំងឡាយ១ ការងារ (មុខរបរ) ទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

Be Generous. Be Righteous in Conduct. Help Your Extended Family. Choose Blameless Occupation.

មង្គលក្រុមនេះខ្ញុំយល់ថា ល្អសម្រាប់មនុស្សទូទៅគ្រប់គ្នា ទាំងជីវិតក្នុងក្រុមគ្រួសារ (ការប្រព្រឹត្តចំពោះគ្នាក្នុងក្រុមគ្រួសារ) និងសម្រាប់ជីវិតក្នុងសង្គម (Public life)

ឯកសារសិក្សាបន្ត៖ មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ សៀវភៅពន្យល់ពីមង្គលសូត្រ ជាភាសាអង់គ្លេស 38 Busshist Wisdoms https://zhs.dhammakaya.net/books/38-buddhist-wisdoms/

មង្គលក្រុមទី ៦

អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំ។

កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប១ សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ១ ទាំង៣នេះ ជាមង្គលដ៏ឧត្តម។

Do No Evil. Say No to Alcohol and Drugs. Don’t Be Reckless in Dharma. This, the Highest Blessing.

ការមិនធ្វើអំពើអាក្រក់ មិនសម្លាប់ មិនលួច មិនកុហកបោកប្រាស់ មិនប្រព្រឹត្តខុសលើ កូន ប្រពន្ធ ប្ដីអ្នកដទៃ។ មិនប្រើគ្រឿងញៀន គ្រឿងស្រវឹង ឬអ្វីណាដែលធ្វើឲ្យបាត់សតិ ស្មារតី កើតការធ្វេសប្រហែស។ មិនប្រមាទ មើលងាយ គុណធម៌។

មង្គលក្រុមនេះល្អសម្រាប់មនុស្សទូទៅ ពិសេសសម្រាប់អ្នកដែលមានសេចក្ដីប្រមាទក្នុងជីវិត។

ឯកសារសិក្សាបន្ត៖

មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

សៀវភៅពន្យល់ពីមង្គលសូត្រ ជាភាសាអង់គ្លេស 38 Busshist Wisdoms https://zhs.dhammakaya.net/books/38-buddhist-wisdoms/


មង្គលក្រុមទី ៧

គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញុតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំ។

សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព១ កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌តាមកាល១ ទាំង៥នេះ ជាមង្គលដ៏ឧត្តម។

Right reverence and humility, Contentment and a grateful bearing, Hearing Dharma when it’s timely: This, the Highest Blessing.

ការបន្ទាបខ្លួន គោរពចំពោះបុគ្គលដែលគួរគោរព។ ការរីករាយត្រេកអរចំពោះរបស់ដែលមាន។ ការដឹងនូវឧបការៈគុណ ឬអំពើល្អដែលអ្នកដទៃបានធ្វើហើយដល់ខ្លួន។ ការរៀន ឬស្ដាប់នូវពាក្យទូន្មានល្អៗ តាមកាលគួរ (នៅពេលដែលគួរ)។

មង្គលក្រុមនេះ ល្អសម្រាប់មនុស្សទូទៅ ពិសេសអ្នកដែលមានមានះ មិនសូវមានការគោរព។

ឯកសារសិក្សាបន្ត៖

មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

សៀវភៅពន្យល់ពីមង្គលសូត្រ ជាភាសាអង់គ្លេស 38 Busshist Wisdoms https://zhs.dhammakaya.net/books/38-buddhist-wisdoms/


មង្គលក្រុមទី៨

ខន្តិ ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំ។

សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយ១ ធម្មសាកច្ឆា គឺកិរិយាសន្ទនាទៅវិញទៅមក នូវធម៌តាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

Patience, meekness when corrected. Seeing monks and then discussing about the Dharma when it’s timely. This, the Highest Blessing.

សេចក្ដីអំណត់ អត់ធន់ និងទទួលនូវការកែលម្អពីអ្នកដទៃ។ ការជួបនឹងសមណៈ (អ្នកដែលមានចិត្តស្ងប់ ឬអ្នកបួស) ហើយសន្ទនាសាកសួរនូវធម៌ ឬចំណេះដឹង តាមកាលគួរ។

ខ្ញុំយល់ថា មង្គលក្រុមនេះល្អសម្រាប់មនុស្សទូទៅ ពិសេសអ្នកស្វែងរកចំណេះដឹង ឬស្វែងរកធម៌។

ឯកសារសិក្សាបន្ត៖

មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

សៀវភៅពន្យល់ពីមង្គលសូត្រ ជាភាសាអង់គ្លេស 38 Busshist Wisdoms https://zhs.dhammakaya.net/books/38-buddhist-wisdoms/


មង្គលក្រុមទី ៩


តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចានទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំ។

សេចក្តីព្យាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ចទាំងឡាយ១ កិរិយាធ្វើឲ្យជាក់ ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

Self-restraint and holy life. All the Noble Truths in-seeing. Realization of Nirvana. This, the Highest Blessing.

ការព្យាយាមលះបាប លះអំពេីអាក្រក់ ការប្រព្រឹត្តព្រហ្មចរិយ (ចរិយារបស់មនុស្សល្អ) ការឃើញនូវការពិតទៀងក្នុងលោក និងការបាននូវសេចក្ដីស្ងប់

ល្អសម្រាប់អ្នកប្រាថ្នាសេចក្ដីសុខ

ឯកសារសិក្សាបន្ត៖

មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

សៀវភៅពន្យល់ពីមង្គលសូត្រ ជាភាសាអង់គ្លេស 38 Busshist Wisdoms https://zhs.dhammakaya.net/books/38-buddhist-wisdoms/


មង្គលក្រុមទី ១០

ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំ។

ចិត្តនៃបុគ្គលឯណា ដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ (ជាចិត្តនឹងន) ១ មិនមានសេចក្តីសោក១ មានធូលី គឺរាគៈទៅប្រាសហើយ១ ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម។

Be Invulnerable to Worldly Conditions, Be Without Sorrow, Be Free from Subtle Defilements  Strive for the Blissful Mind 
 ចិត្តនៃបុគ្គលឯណា ដែលរឿងល្អ​ និងមិនល្អ​ ក្នុងជីវិត ពាល់ត្រូវហើយ មិនញាប់ញ័រ​ពេក ជាចិត្តនឹងន​ មិនមានសេចក្ដីសោក មិនសៅហ្មង និងជាចិត្តក្សេមក្សាន្ដចាកការជាប់ជំពាក់ទាំងពួង មង្គលសូត្រ https://km.wikipedia.org/wiki/មង្គលសូត្រ

សៀវភៅពន្យល់ពីមង្គលសូត្រ ជាភាសាអង់គ្លេស 38 Busshist Wisdoms https://www.calameo.com/read/005177464311335e2f7c8