(Go: >> BACK << -|- >> HOME <<)

Jump to content

ពុទ្ធមណ្ឌលកម្ពុជា

ពីវិគីភីឌា

ពុទ្ធមណ្ឌលស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចំងាយប្រមាណ២៧គីឡូម៉ែត្រពីរាជធានី ភ្នំពេញតាមផ្លូវជាតិលេខ១។ ពុទ្ធមណ្ឌល ធម្មទូត ត្រូវបានសាងសង់កាលពីឆ្នាំ១៩៩៦លើផៃ្ទដី ប្រមាណ១០៧ហិកតា ក្រោមការឧបត្ថម្ភថវិកា ពីពុទ្ធសាសនិកជនទាំងក្នុង និងក្រៅប្រទេស ពុទ្ធមណ្ឌលធម្មទូតបានកសាងឡើងដើម្បីរំលឹកដល់ ពុទ្ធស្ថាននា នានៃព្រះពុទ្ធសាសនា។ អ្វីដែល ជាការរៀបចំនិងកសាងនៅក្នុងពុទ្ធមណ្ឌលធម្មទូតនេះ មិនសំដៅតែបំរើវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែបំរើឲ្យវប្បធម៌‌ អរិយធម៌‌ និងប្រពៃណីជាតិខែ្មរយើងផងដែរ ហើយនៅពេលខាងមុខនេះយើងនឹង រៀបចំសាងសង់អគារស្នាក់នៅសំរាប់មនុស្សចាស់ ដែលគ្មានទីពឹងដើម្បីចិញ្ចឹមបីបាច់ថែរក្សាពួកគាត់ និង ឲ្យពួកគាត់បានកាន់សីល និងស្តាប់ពុទ្ធឱវាទរហូតអស់ជីវិត។ ពុទ្ធមណ្ឌលធម្មទូតមានគំរោងសហប្រតិបត្តិការជាមួយអ្នកអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឬក៏អង្គការសមាគម ដែលមានទិសដៅអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដូចគ្នា ដើម្បីរៀបចំតំបន់នេះឲ្យមាន ជាសាលាបាលីតាំងពីថ្នាក់ទី១រហូតដល់ថ្នាក់បញ្ចប់។