(Go: >> BACK << -|- >> HOME <<)

Jump to content

លីគកំពូលកម្ពុជា (CPL)

ពីវិគីភីឌា
លីគកំពូលកម្ពុជា
ឯកសារ:Cambodian Premier League (CPL) Logo.jpg
ឈ្មោះ​ផ្លូវការណ៍ លីគកំពូលកម្ពុជា

Cambodian Premier League

ឈ្មោះហៅកាត់ (CPL)
ការកឃើញ 2022 Satoshi Saito [១]
ប្រទេស កម្ពុជា
សហព័ន្ធ AFC
ក្រុមប្រកួត ចំនួន 8 (2022)
កម្រិតលីគ លីគលំដាប់ទី១
ការកាត់ចោល ធ្លាក់ទៅ លីគលំដាប់ទី២
ពានក្នុងស្រុក
  • ពានសម្ដេច ហុ៊នសែន

(Hun Sen Cup)

  • ពានក្រុមកំពូលកម្ពុជា

(Cambodian Super Cup)

ពានអន្តរជាតិ
ជើងឯកបច្ចុប្បន្ន ភ្នំពេញក្រោន F.C.

(PPCFC) (MCL-2021)

ជើងឯកពេញនិយម ភ្នំពេញក្រោន F.C.

ម្ចាស់ជើងឯក (MCL) ៧សម័យ Metfone Cambodian League

ទូរទស្សន៍ ដៃគូ N/A
គេហទំព័រ
លីគកំពូលកម្ពុជា 2022

លីគកំពូលកម្ពុជា (អង់គ្លេស: Cambodian Premier League) ហៅកាត់ថា (CPL) ដែលនាំមកជូនដោយលោក Satoshi Saito ថ្នាក់ដឹកនាំក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League ដែលរៀបចំឱ្យមានការប្រកួតប្រជែង ចំនួន ៨ ក្រុម ដើម្បីប្រជែងយកពានលីគកំពូល ប្រចាំប្រទេសកម្ពុជា ដើម្បីឈានទៅជាប់ក្នុងកម្រិត ដែលចំរាញ់យកក្នុងការប្រកួតប្រជែងពាន (AFC Champions League) - (AFC Cup) - (ASEAN Club Championship) ក្រុមទាំង ៨ ត្រូវប្រកួតគ្នា ៣ដង ដែលមាន ២៤ ប្រកួត ក្រុមដែលមិនអាចស្វែងរកពន្ទុបាននិងត្រូវកាត់ចោលទៅលីគលំដាប់ទី២ របស់កម្ពុជា តាមប្រព័ន្ធដំណើរការរបស់កម្មវិធីនៃការប្រកួត ការប្រកួតជាទូទៅគឺពេញនិយមនៅថ្ងៃចុងសប្ដាហ៍ ដែលធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ។ ការប្រកួតបាត់ទាល់នេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់ គណៈកម្មការរៀបចំបាល់ទាត់ជាតិកម្ពុជា (អង់គ្លេស: Cambodian National Competitons Committee) ហៅកាត់ថា (CNCC) នោះទេ ។ (CPL) ត្រូវបានផ្ដល់សិទ្ធក្នុងការគ្រប់គ្រងការប្រកួតធំៗពីរបន្ថែមទៀត មានដូចជាការប្រកួត កម្ពុជាលីគទី២ (Cambodian League 2) ហៅកាត់ថា (CL2) និង កម្ពុជាលីគនារី (Cambodian Women's League) ដែលជាផ្នែកមួយរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (អង់គ្លេស: Football Federation of Cambodia) ហៅកាត់ថា (FFC) ដែលរកឃើញក្នុងឆ្នាំ 1933 ក្នុងការទទួលខុសត្រូវចំពោះការប្រកួតបាល់ទាត់ក្នុងស្រុកមួយចំនួននេះ ។[២] [៣]

រដូវកាល ២០២២

2022 season

ការបើកទំព័រសករាជថ្មី នៃលីគកំពូលកម្ពុជា រដូវកាលទី១ ឆ្នាំ ២០២២ ការប្រកួតប្រជែងដោយក្លឹបបាល់ទាត់ចំនួន ៨ វាដំណើរការលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយនិងការកាត់ក្រុមចោលទៅលីគលំដាប់ទី២ របស់កម្ពុជាដែលគេស្គាល់ថា Cambodian League 2 ។ ដោយសារគោលនយោបាយ និងបទប្បញ្ញត្តិថ្មីដែលអនុវត្តដោយក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាដែលទើបបង្កើតថ្មីនេះ នឹងមានក្លឹបបាល់ទាត់តែ 8ក្រុម ប៉ុណ្ណោះដែលប្រកួតប្រជែងក្នុងរដូវកាលនេះក្នុងការប្រកួតវិលជុំ 3លើក ។ ក្រុមចំនួន 5 ផ្សេងទៀត ត្រូវបានកាត់ចេញពីលីគកំពូលកម្ពុជា ពីព្រោះពួកគេមិនបានបំពេញតាមតម្រូវការរបស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាថ្មីនេះឡើយ ។[៤]

ទម្រង់លីគ

League format

ក្លឹបចំនួន 8 នឹងលេងក្នុងទម្រង់វិលជុំ 3លើក (ម្ចាស់ផ្ទះ និង ក្រៅដី) សរុបចំនួន 24 ហ្គេមនីមួយៗ ។ ក្លឹបទទួលបាន 3 ពិន្ទុសម្រាប់ការឈ្នះ, 1 ពិន្ទុសម្រាប់ការស្មើ, និង 0 ពិន្ទុសម្រាប់ការចាញ់ ។ ក្លឹប​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ដោយ​ពិន្ទុ ហើយ​ក្រុម​ស្មើ​គឺ​តាម​លំដាប់​ដូច​ខាង​ក្រោម៖

  • គ្រាប់បាល់វិនិច្ឆ័យ (Goal differential)
  • គ្រាប់បាល់ស៊ុតបញ្ចូលទី (Goals scored)
  • លទ្ធផលទៅមក (Head-to-head results)
  • ចំណុចដាក់វិន័យ (Disciplinary points)

ការចាប់ឆ្នោតនឹងធ្វើឡើងប្រសិនបើចាំបាច់ យ៉ាង​ណា​មិញ ប្រសិន​បើ​ក្លឹបដែលឈរលើកំពូលតារាង CPL នៃលំដាប់ពិន្ទុខ្ពស់ជាងគេ ​និងត្រូវ​បាន​ចាប់​យក​ជាចំណាត់​ថ្នាក់​លេខ​១ នោះ​ក្លឹប​​នឹង​ត្រូវ​ប្រកាស​ថា​ជា​សហៈជើងឯកនៃលីគកំពូលកម្ពុជា ដូចនេះក្លឹបកំពូលនិងមានសិទ្ធិទៅលេង AFC Cup នាឆ្នាំបន្ទាប់ ខណៈដែលក្លឹបបាតតារាងទាំង២ ដែលមានលំដាប់ពិន្ទុតិច នឹងត្រូវកាត់ចោលទៅ CL2 ហើយការប្រែប្រួលបន្ថែមសមាជិកក្លឹបបាល់ទាល់ផ្សេងៗ អាចនិងមាននូវរដូវកាលបន្តបន្ទាប់ទៀត ។

ល.រ ក្រុមប្រកួត ពិន្ទុ (P) ឈ្នះ (W) ស្មើ (D) ចាញ់ (L) គគដ (GF) គបក (GA) គបវឆ (GD) ពគប (PTS) វគ្គជម្រុះក្នុង តំបន់

Qualification or relegation

1 AFC Cup 0 0 0 0 0 0 0 0 Qualification for AFC Champions League play-off round
2 ក្រុមបាល់ទាត់ 0 0 0 0 0 0 0 0 Qualification for AFC Cup group stage
3 ក្រុមបាល់ទាត់ 0 0 0 0 0 0 0 0
4 ក្រុមបាល់ទាត់ 0 0 0 0 0 0 0 0
5 ក្រុមបាល់ទាត់ 0 0 0 0 0 0 0 0
6 ក្រុមបាល់ទាត់ 0 0 0 0 0 0 0 0
7 ក្រុមបាល់ទាត់ 0 0 0 0 0 0 0 0 លីគលំដាប់ទី២
8 ក្រុមបាល់ទាត់ 0 0 0 0 0 0 0 0 លីគលំដាប់ទី២

ប្រាក់រង្វាន់ (តួលេខឆ្នាំ ២០២២)

Prize money (2022 figures)

Waiting official Cambodian Premier League Company Poster...

រចនាសម្ព័ន្ធសាជីវកម្ម

Corporate structure

សមាគមបាល់ទាត់ Cambodian Premier League Company (CPLC) ត្រូវបានដំណើរការជាសាជីវកម្ម និងគ្រប់គ្រងដោយក្លឹបសមាជិកចំនួន 8 ហើយក្លឹបនីមួយៗគឺជាម្ចាស់ភាគហ៊ុន ដោយមានការបោះឆ្នោតមួយលើបញ្ហាដូចជាការផ្លាស់ប្តូរច្បាប់ និងកិច្ចសន្យា ។ ក្លឹបជ្រើសរើសប្រធាន នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់លីគ ។ សមាគមបាល់ទាត់មិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ Cambodian Premier League នោះទេ ប៉ុន្តែមានសិទ្ធិវេតូក្នុងនាមជាម្ចាស់ភាគហ៊ុនពិសេសក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធាន និងនាយកប្រតិបត្តិ ហើយនៅពេលដែលច្បាប់ថ្មីត្រូវបានអនុម័តដោយលីគ ។ លីគកំពូលកម្ពុជា (CPL) ដឹកនាំដោយលោក Satoshi Saito នឹងមានបំណងរៃអង្គាសប្រាក់ចំនួន 3 លានដុល្លារក្នុងការឧបត្ថម្ភ ដើម្បីបង្កើនគុណភាព និងពង្រីកគំរូហិរញ្ញវត្ថុនៃកីឡានៅកម្ពុជាផងដែរ ។ (CPL) ត្រូវបានបង្កើតឡើងជាអង្គភាពឯកជនមួយ ដើម្បីគ្រប់គ្រងកីឡាពីមួយថ្ងៃទៅមួយថ្ងៃ ឆ្ងាយពីគណៈកម្មាធិការជាតិកម្ពុជា ដែលជាអង្គការរដ្ឋាភិបាលមួយក្រោម សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។ ក្នុងន័យនេះ កម្ពុជាកំពុងដើរតាមគំរូអាជីវកម្មនៃប្រទេសជាច្រើនទៀត ដូចជាប្រទេស ជប៉ុន សិង្ហបុរី និង អង់គ្លេស ក្នុងការបង្កើត Premier League ដើម្បីគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន ហើយប្រហែលជាសំខាន់បំផុតគឺការគ្រប់គ្រងកិច្ចព្រមព្រៀងទូរទស្សន៍ (TV) របស់ខ្លួន នៃការលក់សិទ្ធិទូរទស្សន៍គឺជាប្រភពចំណូលដ៏ច្រើនសម្រាប់លីគជុំវិញពិភពលោក ។[៥]

តារាង ក្លឹបបាល់ទាត់

Football Club Table

រដូវកាល 2022 Metfone Cambodian League (MCL) បានប្ដូរឈ្មោះជា Cambodian Premier League (CPL) នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមាន៨ក្លិបចូលរួមប៉ុនណ្ណោះ ។[៦]

លេខរៀង ឈ្មោះក្រុម ទឹកដីក្នុងតំបន់ កីឡាដ្ឋាន ផ្ទុកអ្នកទស្សនា
1 ភ្នំពេញក្រោន F.C. ភ្នំពេញ Smart RSN 5000 នាក់
2 ព្រះខ័នរាជ ស្វាយរៀង F.C. ស្វាយរៀង Svay Rieng 5000 នាក់
3 វិសាខា F.C. ភ្នំពេញ Prince 100.00 នាក់
4 ណាហ្គាវើល F.C. កំពង់ស្ពឺ Kampong Speu 6000 នាក់
5 បឹងកេត F.C. ភ្នំពេញ Cambodia Airways 3000 នាក់
6 អង្គរថាយហ៊្គរ F.C. សៀមរាប SRU 5000 នាក់
7 ទីហ្វីអាមី F.C. ភ្នំពេញ Tiffy Army 7000 នាក់
8 គិរីវង់ សុខសែនជ័យ F.C. តាកែវ Kirivong Soksenchey 2000 នាក់

ការឧបត្ថម្ភ

Sponsorship

សម័យកាល អ្នកឧប្ថម្ភ ស្លាកយីហោល្បី
1982-2004 FFC Cambodia Premier League (CPL)
2005-2016 Metfone Cambodia Metfone Cambodian League (MCL)
2017-2021 Metfone Cambodia & CNCC Cambodian League (C-Legue)
2022 Cambodian Premier League Company [៧] Cambodian Premier League (CPL)

មើលផងដែរ

See also

ឯកសារយោង

  1. Jose Rodriguez T. Senase (2021) New company formed to develop the C- League, Website: khmertimeskh.com, Publication: October 18, 2021
  2. សហព័ន្ធបាល់ទាត់កម្ពុជាបង្កើតក្រុមហ៊ុនលីគកំពូលឆ្ពោះទៅភាពអាជីពមួយកម្រិតទៀត, Website: fankeila.com, Publication: 14 October 2021
  3. នរវិទូ (2021) ​ចក្ខុវិស័យ​ Cambodian Premier League គឺ​ឆ្នាំ​២០២៥ ​ក្លឹប​នៅ​កម្ពុជា​អាច​លេង AFC Champions League, Website: news.sabay.com.kh
  4. MSR Admin (2022) លីគកំពូលកម្ពុជា 2022 ក្រុមទាំងអស់ត្រូវដាក់កីឡាករ U22 យ៉ាងតិច ២នាក់ចូលប្រកួត, Website: msrsport.com, Publication: January 8, 2022
  5. Gareth Johnson (2022) Cambodian Premier League aims to raise $3 million in sponsorship, Website: cambodiainvestmentreview.com, Publication: January 28, 2022
  6. គឹម មករា (2022) Cambodian Premier League ជាឈ្មោះផ្លូវការថ្មី នៃលីគកំពូលកម្ពុជា ដោយមាន១៦៨ប្រកួត, Website: thmeythmey.com, Publication: January 06, 2022
  7. Fresh News Asia (2022) Logo លីគកំពូលកម្ពុជា Cambodian Premier League មានទ្រង់ទ្រាយទៅតាមផែនទីប្រទេស, Website: freshnewsasia.com, Publication: Februry 10, 2022