តប់ប្រមល់
--ម៉ល់ ( កិ. ) ព្រួយចិត្ត, ចង្អៀតចង្អល់ចិត្ត, អផ្សុកធុញទ្រាន់ : ថ្ងៃនេះខ្ញុំដូចជាតប់ប្រមល់ រកគិតអ្វីមិនលេចសោះ; ថ្ងៃនេះតប់ប្រមល់ ដោយអំពល់ព្រោះតែអូន មេបងដូចមេប្អូន វាសណ្ដូនឯងឲ្យលង់ ។ តប់ប្រមល់តប់ពុទ្ធោ (ព. សា.) តប់ប្រមល់ទាល់គំនិត នឹករកព្រះពុទ្ធគុណពុំឃើញ : ខ្ញុំព្រួយចិត្តណាស់ តប់ប្រមល់ទល់ពុទ្ធោអស់ទៅហើយ ! (ប្រើក្លាយមកពី តប់កមល ម. ព. នោះទៀតផង) ។