(Go: >> BACK << -|- >> HOME <<)

Jump to content

ហឝ៌វម៌្មទី៣

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ហឝ៌វម៌្មទី៣
វ្រះបាទ
រជ្ជកាលគ.ស ១០៦៦-១០៨០
រាជ្យមុនឧទយាទិត្យវម៌្មទី២
រាជ្យបន្តន្ឫបតីន្ទ្រវម៌្មទី២, ជយវម៌្មទី៦
បុត្រឝ្រីជយរាជចូឌាមណី
ព្រះនាមពេញ
ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីហឝ៌វម្ម៌ទេវ
បច្ឆាមរណនាម
សទាឝិវបទ
សន្តតិវង្សកៅណ្ឌិន្យ
បិតាសូយ៌្យវម៌្មទី១

វ្រះបាទហឝ៌វម៌្មទី៣ រជ្ជកាល (គ.ស ១០៦៦-១០៨០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីហឝ៌វម្ម៌ទេវ។ ព្រះអង្គជារាជបុត្រវ្រះបាទសូយ៌្យវម៌្មទី១។ ព្រាហ្មណ៍បុរោហិត យោគេឝ្វរបណ្ឌិត ឯកសារលោកត្រឹង-ងា ថារាជបុរោហិតព្រាហ្មណ៍ ទិវាករបណ្ឌិត។ ទ្រង់មានព្រះបរមមរណនាមថា វ្រះបាទសទាឝិវបទ។ វ្រះបាទន្ឫបតីន្ទ្រវម៌្មទី២ មានជាប់សាច់ញាតិជាមួយ ឬអាចជាព្រះអនុជវ្រះបាទឧទយាទិត្យវម៌្មទី២ និងហឝ៌វម៌្មទី៣។ ទ្រង់បានសោយរាជបន្តពីព្រះជេដ្ឋាព្រះអង្គ ឧទយាទិត្យវម៌្មទី២ ហើយរាជធានីរបស់ទ្រង់ក៏អាចហៅថា យឝោធរបុរទីពីរ ក៏បានដែលមានមណ្ឌលនៅចំកណ្ដាលជាប្រាសាទបាពួន សាងឡើងដោយព្រះភាតារបស់ទ្រង់ និងបារាយណ៍ខាងលិចជាបារាយណ៍ធំ។

រជ្ជកាលរបស់ទ្រង់ច្របូកច្របល់ដោយសារការរំជើបរំជួលផ្ទៃក្នុងដែលនៅទីបញ្ចប់ទ្រង់មិនអាចច្បាំងបញ្ចប់សង្គ្រាមបាន។ ដូច្នេះ ហឝ៌វម៌្មទី៣ ទ្រង់ជាក្សត្រចុងក្រោយនៃសន្តតិវង្សរបស់ទ្រង់។ ស្ដេចស្នងរាជ្យបន្តពីទ្រង់គឺ ជយវម៌្មទី៦ ជាក្សត្រជ្រែករាជ្យមកពីតំបន់វិមាយ នៅខ្ពង់រាបគោរាជ នៅក្នុងប្រទេសថៃបច្ចុប្បន្ន។[១] ប្រហែលជាហឝ៌វម៌្មទ្រង់មិនទាន់បានសុគតនៅឡើយទេក្នុងឆ្នាំ ១០៨០ ប៉ុន្តែផ្ទុយទៅវិញទ្រង់បានបោះបង់អង្គរចោលទៅវិញទេ និង បានភៀសព្រះកាយទៅខាងត្បូងវិញ ដែលជាកន្លែងពួកអ្នកដង្ហែតាមទ្រង់បានបន្តការប្រយុទ្ធប្រឆាំងនឹងជយវម៌្មទី៦[ត្រូវការអំណះអំណាង]

ទ្រង់មានព្រះនាមក្នុងផ្ទាំងសិលាចារឹក K.៩០៨ នៅប្រាសាទព្រះខ័ន ជាបុព្វការីជនខាងមាតារបស់វ្រះបាទជយវម៌្មទី៧ ហាក់បីដូចជាជំលោះយូរយារបានកើតឡើងដោយសារបញ្ហាដណ្ដើមរាជ្យនេះ។[២]

ពង្សាវលី

កំណត់ជើងក្រោម

  1. Higham, 2003, pp.107 ff
  2. John, Sunday; et al. (April 11, 1997). "Preah Khan Conservation Project - Report VII Appendix A" (PDF). New York, USA: World Monuments Fund. pp. 27–28. Archived from the original (PDF) on 2011-05-16. Retrieved 2009-08-17. {{cite web}}: Explicit use of et al. in: |author2= (help)

ឯកសារយោង

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឧទយាទិត្យវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
១០៦៦–១០៨០
តដោយ
ន្ឫបតីន្ទ្រវម៌្មទី២, ជយវម៌្មទី៦