(Go: >> BACK << -|- >> HOME <<)

Jump to content

ទី ជីហួត

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ទី ជីហួត កើតថ្ងៃទី១០ កុម្ភៈ ១៩៥២[១][២] នៅ​ស្រុកបាទី ខេត្តតាកែវ ។ ពេលអាយុ ៦ ឆ្នាំ ឪពុករបស់លោក​បាននាំគ្រួសារមករស់នៅក្នុងភ្នំពេញ ដោយ

មានមុខរបរជាជាងកាត់សក់ ។ ឯកសារ​ខ្លះ​សរសេរ​ថា​ លោក​ទី ជីហួត កើតនៅឆ្នាំ១៩៤៩ ។ លោក​ជាអ្នកនិពន្ធរឿងប្រលោមលោកក្រោយសម័យខ្មែរក្រហមដួលរលំ ។ ស្រុកកំណើតរបស់លោកគឺនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នៅពេលអាយុ៦ឆ្នាំ ឪពុករបស់លោកបាននាំគ្រួសារមករស់នៅក្នុងភ្នំពេញ (ទីកន្លែងដូរថ្មីដើម្បីធ្វើការនៅភ្នំពេញ គឺកើតនៅសង្កាត់លេខ៥ រាជធានីភ្នំពេញ )[៣]

មុនឆ្នាំ១៩៧៥ លោកគឺជាជាងកាត់សក់ជិតផ្សារអូរឫស្សី ក្រុងភ្នំពេញ ។ នៅពេលសិក្សា ក្នុងវិទ្យាល័យ អនុវត្តដែលជាសាលាអមមហាវិទ្យាល័យគរុកោសល្យក្រុងភ្នំពេញ ។ លោកបានព្យាយាមតែងកំណាព្យនិង​បាន​ចុះផ្សាយតាមសារព័ត៌មាននានា ។ ឆ្នាំ១៩៦៩ លោកបានបញ្ចប់ការសិក្សា លោកបានចូលធ្វើជាអ្នកយកព័ត៌មាន តាមខេត្តសម្រាប់សារព័ត៌មាននៅភ្នំពេញ ។ ឆ្នាំ១៩៧១ លោកបានឈប់ធ្វើជាអ្នកយកព័ត៌មាន ហើយផ្ដើមសរសេរសៀវភៅប្រលោមលោក។

នៅពេលដែលខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញឆ្នាំ ១៩៧៥ គ្រួសាររបស់លោកត្រូវបានគេជម្លៀសទៅស្រុកខាងម្ដាយគឺនៅ ភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ លោក​បាន​រស់​នៅ​ទី​នោះ​បាន ៦ ខែ ខ្មែរក្រហមបានបញ្ជូនគ្រួសារលោកឲ្យទៅនៅភូមិត្រពាំងថ្ម សង្កាត់ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង

ក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ លោក​បាន​ចូលបម្រើរការងារ​ជាប្រធានការិយាល័យនិពន្ធសិល្បៈ និងល្ខោន​នៅនាយកដ្ឋានវិទ្យុសម្លេងប្រជាជនកម្ពុជា នៃក្រសួងឃោសនាការវប្បធម៌សាព័ត៌មាននិងកីឡា។ ចាប់ពីពេលនេះ លោកបានសរសេរសិល្បៈគ្រប់រូបភាព​ដូច​ជា​ល្ខោនបាសាក់ យឺកេ ល្ខោននិយាយ អាយ៉ៃ អាយ៉ៃឆ្លើយឆ្លង ចម្រៀងបុរាណ ចម្រៀងសម័យ ។ល។ នៅ​ឆ្នាំ ១៩៨៤ លោកបាននិពន្ធប្រលោមលោករឿង "វិលរកទ្រនំ" ។ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៨៧[៤] នៅរាជធានីភ្នំពេញ លោកបានទទួលមរណភាពដោយរោគគាពាធ ។

ស្នាដៃ

- ឆ្នាំ១៩៦៨ លោកបានសរសេរកំណាព្យមួយឈ្មោះថា " ក្តីលំបាកវេទនារបស់កូនអ្នកក្រនិងការបែងចែកវណ្ណៈក្នុងសង្គមមនុស្ស"

- ឆ្នាំ១៩៧០ បានបានសរសេររឿងអ្នកលេងជាយសមុទ្រ ជាប្រភេទប្រលោមលោកដោយលោកបោះផ្សាយលក់តាមទីផ្សារ ។

- ឆ្នាំ១៩៧២ សរសេររឿងគុហារថ្មលឿងជាប្រលោមលោកលោកភាគ (៥ ភាគ) បានធ្វើឲ្យគាត់ល្បីឈ្មោះ ។

- ឆ្នាំ១៩៧២ លោកបានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ

- ក្រោយឆ្នាំ១៩៧៩ លោកបានសរសេររឿងបាន ១៧៦ ស្នាដៃដែលក្នុងនោះមានអត្ថបទល្ខោនបាសាក់ ល្ខោនយីកេប្រលោមលោក ចម្រៀងអាយ៉ៃជាដើម ។

- ស្នាដៃចុងក្រោយរបស់លោកគឺរឿងក្បូនជីវិត (២៣-០៣-១៩៨៧)

ឯកសារយោង

  1. ថ្ងៃខែឆ្នាំមិនច្បាស់លាស់ទេ ឯកសារខ្លះដាក់ឆ្នាំ១៩៤៩
  2. Unknown (2017-07-29). "FOR YOU : ជីវប្រវត្តិសង្ខេបនៃអ្នកនិពន្ធ ទី ជាហួត (១៩៤៩-១៩៨៦)". FOR YOU. Retrieved 2023-03-28.
  3. តេជោយ៉ត រៀបរៀងដោយអ្នកស្រី ប៊ី គឹមសែន បោះពុម្ពលើកទី២ ដោយលោកស្រី ប៊ុន ដន ២០០៤ ទំំព័រទី១
  4. ឯកសារខ្លះទៀតនៅឆ្នាំ១៩៨៦