(Go: >> BACK << -|- >> HOME <<)

Jump to content

ទិវាពិភពលោកគ្មានថ្នាំជក់

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ទិវាពិភពលោកគ្មានថ្នាំជក់
(World No Tobacco Day)
ទិវាពិភពលោកគ្មានថ្នាំជក់ (World No Tobacco Day)
ចានកន្ទុយបារី ជាមួយផ្កាស្រស់ គឺជានិមិត្តិសញ្ញានៃទិវាពិភពលោកគ្មានថ្នាំជក់
ប្រារព្ធដោយគ្រប់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់
កាលបរិច្ឆេទ៣១ ឧសភា

ទិវាពិភពលោកគ្មានថ្នាំជក់ (អង់គ្លេស: World No Tobacco Day អក្សរកាត់ WNTD) ត្រូវបានប្រារព្វឡើងទូទាំងពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ឧសភា។ ទិវានេះមានគោលបំណងលើកទឹកចិត្តមិនឲ្យមានវត្តមាននៃថ្នាំជក់ ទោះបីជាក្នុងទម្រង់ ឬរូបភាពបែបណា ទូទាំងសកលលោកក្នុងរយៈពេល២៤ម៉ោង។ ទិវានេះក៏មានបំណងចង់ទាញចំណាប់អារម្មណ៍ជាសកលទៅលើការរីកដុះដាលដ៏គួរឲ្យព្រួយបារម្ភនៃការប្រើប្រាស់ថ្នាំជក់ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដែលសព្វថ្ងៃនេះបណ្ដាលឲ្យមានអ្នកស្លាប់ជាង ៥.៤លាននាក់ជារៀងរាល់ឆ្នាំ ទូទាំងសកលោក។ រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) បានបង្កើតនិងប្រារព្វ ទិវាពិភពលោកគ្មានថ្នាំជក់ នៅឆ្នាំ១៩៨៧។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ទិវានេះបានជួបប្រទះទាំងកាអបអររគាំទ្រ ក៏ដូចជាការរិះគន់ ទួទាំងសកលលោក ពីសំណាក់រដ្ឋាភិបាល អង្គការសុខភាពសាធារណៈ ក្រុមអ្នកជក់ ក្រុមអ្នកដាំ និងឧស្សាហកម្មថ្នាំជក់ផងដែរ។

អង្គការសុខភាពពិភពលោក (WHO) និងទិវាពិភពលោកគ្មានថ្នាំជក់

ទិវាពិភពលោកគ្មានថ្នាំជក់ (WNTD) គឺជាយុទ្ធនាការមួយក្នុងចំណោមយុទ្ធនាការផ្លូវការទាំង៨ ស្ដីអំពីសុខភាពសាធារណៈជាសកល ដែលប្រារព្វអបអរសាទរឡើងដោយអង្គការសុខភាពពិភពលោក (WHO), ដែលក្នុងនោះរួមមាន ទិវាសុខភាពពិភពលោក, World Blood Donor Day, World Immunization Week, World Tuberculosis Day, World Malaria Day, World Hepatitis Day, និងទិវាជម្ងឺអេដស៍ពិភពលោក[១]


ឯកសារយោង

  1. World Health Organization, WHO campaigns.