ខៀវ ជុំ៖ ភាពខុសគ្នារវាងកំណែនានា
No edit summary |
No edit summary ស្លាក: កែប្រែតាមគំហើញ កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
(២១ intermediate revisions by one other user not shown) | |||
បន្ទាត់ទី១៖ | បន្ទាត់ទី១៖ | ||
{| class="infobox" style="width:1em;" |
{{Infobox Religius People |
|- style="text-align:center;" |
|Monk |
|- style="text-align:center;" |
| image = Khiev Chum (1983).jpg |
|colspan="3"| |
| father = [[ង៉ែត ខៀវ|ង៉ែត-ខៀវ]] |
[[File:ធម្មបាលភិក្ខុ ខៀវ ជុំ ពណ៌.jpg|250px|ធម្មបាលភិក្ខុ ខៀវ ជុំ ពណ៌]] |
| mother = [[កែវ ចិន|កែវ-ចិន]] |
|- style="text-align:center;" |
| house = [[ ជាគ្រួសារកសិកម្ម, បសុកម្ម , នេសាទ និង ពាណិជ្ជកម្ម ]] |
|style="background: #ABCDEF;" colspan="2" |ព័ត៌មានលំអិតមួយចំនួន
របស់ធម្មបាលភិក្ខុ ខៀវ ជុំ
| birth_date = {{Birth date|1907|10|31|df=y}} |
| birth_place = [[នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល]] [[សហភាពឥណ្ឌូចិន]] |
|- style="background: #f1f5fc;" |
| death_date = {{Death date and age |1975|10|15|1907|10|31|df=y}} |
|- style="vertical-align:top;" |
| death_place = [[ភ្នំពេញ]] [[កម្ពុជា]] |
|'''ព្រះនាម''' |
| buried = [[វត្តលង្កា]] |
|colspan="2"|ខៀវ ជុំ |
| religion = [[ពុទ្ធសាសនាថេរវាទ]] |
|- style="vertical-align:top;" |
|'''ព្រះនាមពេញ''' |
|colspan="2"|ព្រះធម្មបាលភិក្ខុ ខៀវ ជុំ |
|- style="vertical-align:top;" |
|'''ឋានៈ''' |
|colspan="2"|[[ព្រះសង្ឃ]] |
|- style="vertical-align:top;" |
|'''ប្រសូត''' |
|colspan="2"|ថ្ងៃចន្ទ ៨កើត ខែផល្គុណ ពស ២៤៥០ គស ១៩០៧ |
|- style="vertical-align:top;" |
|'''កន្លែងប្រសូត្រ''' |
|colspan="2"|នៅភូមិអន្លង់តាសេក [[ឃុំព្រែកអំពិល|ឃុំព្រែកអំបិល]] [[ស្រុកស្អាង|ស្រុកស្អាង]] [[ខេត្តកណ្ដាល|ខេត្តកណ្តាល]] |
|- style="vertical-align:center;" |
|'''សញ្ជាតិ''' |
| {{KHM}} |
|- style="vertical-align:top;" |
|'''បព្វជា''' |
|colspan="2"|ពស ២៤៦៧ គស ១៩២៤ នៅអាយុ ១៧ ឆ្នាំ |
|- style="vertical-align:top;" |
|'''ឧប្បជ្ឈាយ៍''' |
|colspan="2"|ព្រះចៅអធិការ ទន់ ផាន់ |
|- style="vertical-align:top;" |
|'''ឧបសម្បទា''' |
|colspan="2"|ថៃ្ងសុក្រ ១១កើត ខែផល្គុណ ពស ២៤៧១ គស ១៩២៨ |
|- style="vertical-align:top;" |
|'''ឧប្បជ្ឈាយ៍''' |
|colspan="2"|ព្រះធម្មលិខិត [[ល្វី ឯម]] |
|- style="vertical-align:top;" |
|'''សុគត''' |
|colspan="2"|ពស ២៥១៨ គស ១៩៧៥ ក្នុងព្រះជន្មាយុ ៦៨ |
|- style="vertical-align:top;" |
|'''កន្លែងសុគត''' |
|colspan="2"|នៅវត្តលង្កា [[ភ្នំពេញ|ក្រុងភ្នំពេញ]] |
|- style="vertical-align:top;" |
|- style="text-align:center;" |
|- style="text-align:center;" |
==សង្ខេប== |
==សង្ខេប== |
បន្ទាត់ទី២១៖ | បន្ទាត់ទី៥៨៖ | ||
==កុមារភាព និង ការសិក្សា== |
==កុមារភាព និង ការសិក្សា== |
ព្រះភិក្ខុធម្មបាល ខៀវ ជុំ ជាសមណៈបញ្ញវន្តខ្មែរមួយរូបដែលមានឧត្តមគតិ និង មនសិការជាតិ លោកប្រសូត្រនៅថៃ្ងចន្ទ ៨កើត |
ព្រះភិក្ខុធម្មបាល ខៀវ ជុំ ជាសមណៈបញ្ញវន្តខ្មែរមួយរូបដែលមានឧត្តមគតិ និង មនសិការជាតិ លោកប្រសូត្រនៅថៃ្ងចន្ទ ៨កើត ខែផល្គុន ព.ស ២៤៥០, គ.ស ១៩០៧ នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បិតាឈ្មោះ ង៉ែត ខៀវ , មាតាឈ្មោះ កែវ ចិន ជាគ្រួសារកសិកម្ម, បសុកម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះភិក្ខុសុគតនៅព.ស ២៥១៨, គ.ស ១៩៧៥ ក្នុងព្រះជន្មាយុ៦៨ ព្រះវស្សា [[នៅវត្តលង្កា ក្រុងភ្នំពេញ]] ។
កាលអាយុ១២ឆ្នាំ ត្រូវបាននាំទៅសិក្សាអក្សរ និង លេខនៅវត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ លុះរៀនចេះល្មមប្រើការបាន ក៏ត្រឡប់មកនៅជាមួយគ្រួសារវិញនៅអាយុ១៥ឆ្នាំ ។ ដោយសារមុខរបររបស់គ្រួសារ ធ្វើអោយយុវជនជុំ ក្លាយជាអ្នកជំនាញខាងជិះសេះប្រណាំង, ជាអ្នកជំនាញខាងជំនួញជើងទឹក និង |
កាលអាយុ១២ឆ្នាំ ត្រូវបាននាំទៅសិក្សាអក្សរ និង លេខនៅវត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ លុះរៀនចេះល្មមប្រើការបាន ក៏ត្រឡប់មកនៅជាមួយគ្រួសារវិញនៅអាយុ១៥ឆ្នាំ ។ ដោយសារមុខរបររបស់គ្រួសារ ធ្វើអោយយុវជនជុំ ក្លាយជាអ្នកជំនាញខាងជិះសេះប្រណាំង, ជាអ្នកជំនាញខាងជំនួញជើងទឹក និង ចេះផលិតនូវនេសាទូបករណ៍ជាច្រើនប្រភេទផង ។
==បព្វជ្ជា (បួស) ជាសាមណេរ== |
==បព្វជ្ជា (បួស) ជាសាមណេរ== |
បន្ទាត់ទី៣៣៖ | បន្ទាត់ទី៧០៖ | ||
==ឧបសម្ប័ទជាភិក្ខុ== |
==ឧបសម្ប័ទជាភិក្ខុ== |
ថៃ្ងសុក្រ ១១កើត ខែផល្គុណព.ស២៤៧១ ត្រូវនឹងថៃទី១៩ ខែកុម្ភៈ គ.ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវបានបំបួសជាភិក្ខុដោយមានព្រះធម្មលិខិត ល្វី ឯម ជាព្រះឧប្បជ្ឈាយ៍ ហើយព្រះឧប្បជ្ឈាយ៍បានអោយនាម បញ្ញត្តិលោកថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ ចាប់ផ្តើមមានប្រាកដក្នុងលោកចាប់ពីពេលនោះ ដោយធម្មបាល មានន័ថា “អ្នករក្សាធម៌ ” ។
ថៃ្ងសុក្រ ១១កើត ខែផល្គុណព.ស២៤៧១ ត្រូវនឹងថៃទី១៩ ខែកុម្ភៈ គ.ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវបានបំបួសជាភិក្ខុដោយមានព្រះធម្មលិខិត [[ល្វី ឯម]] ជាព្រះឧប្បជ្ឈាយ៍ ហើយព្រះឧប្បជ្ឈាយ៍បានអោយនាម បញ្ញត្តិលោកថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ ចាប់ផ្តើមមានប្រាកដក្នុងលោកចាប់ពីពេលនោះ ដោយធម្មបាល មានន័ថា “អ្នករក្សាធម៌ ” ។
ភិក្ខុធម្មបាល បានសិក្សាធម្មវិន័យចប់ថ្នាក់ត្រី, ទោ និង ឯក និង ពុទ្ធិកបឋមសិក្ស បូករួមទាំងវិជ្ជាប្រកបទូទៅនៃពុទ្ធសាសនាចប់សព្វគ្រប់ ប៉ុន្តែសម័យនោះពុំមានការប្រឡងទេ ។ ចូលសិក្សានៅពុទ្ធិកមធ្យមសិក្សាបាន៣ឆ្នាំ ក៏បង្ខំចិត្តផ្អាក ដោយសារបញ្ហាសុខភាព ហេតុនេះភិក្ខុធម្មបាលពុំមានសញ្ញបត្រ ឬ វិញ្ញបនបត្រឡើយ ។ លុះពេលសុខភាពបានប្រសើរឡើងវិញក៏សម្រេចចិត្តទៅធ្វើជាគ្រូបង្រៀន ភាសាបាលីនៅ វត្តព្រែកជ្រៃ ខេត្តព្រៃវែង ៣ឆ្នាំ , វត្តគោកទ្រាខេត្តកំពង់ចាម ៣ឆ្នាំ , វត្តដីឥដ្ឋ ខេត្តកណ្តាល ៤ឆ្នាំ និង ត្រឡប់មកបង្រៀនភាសាខ្មែរ និង ភាសាបរទេស នៅវត្តលង្កា ក្រុងភ្នំពេញវិញចំនួន១ឆ្នាំទៀត (ព.ស ២៤៧៧- ២៤៨៨, គ.ស ១៩៣៤-១៩៤៥ ) ។
ភិក្ខុធម្មបាល បានសិក្សាធម្មវិន័យចប់ថ្នាក់ត្រី, ទោ និង ឯក និង ពុទ្ធិកបឋមសិក្ស បូករួមទាំងវិជ្ជាប្រកបទូទៅនៃពុទ្ធសាសនាចប់សព្វគ្រប់ ប៉ុន្តែសម័យនោះពុំមានការប្រឡងទេ ។ ចូលសិក្សានៅពុទ្ធិកមធ្យមសិក្សាបាន៣ឆ្នាំ ក៏បង្ខំចិត្តផ្អាក ដោយសារបញ្ហាសុខភាព ហេតុនេះភិក្ខុធម្មបាលពុំមានសញ្ញបត្រ ឬ វិញ្ញបនបត្រឡើយ ។ លុះពេលសុខភាពបានប្រសើរឡើងវិញក៏សម្រេចចិត្តទៅធ្វើជាគ្រូបង្រៀន ភាសាបាលីនៅ វត្តព្រែកជ្រៃ ខេត្តព្រៃវែង ៣ឆ្នាំ , វត្តគោកទ្រាខេត្តកំពង់ចាម ៣ឆ្នាំ , វត្តដីឥដ្ឋ ខេត្តកណ្តាល ៤ឆ្នាំ និង ត្រឡប់មកបង្រៀនភាសាខ្មែរ និង ភាសាបរទេស នៅវត្តលង្កា ក្រុងភ្នំពេញវិញចំនួន១ឆ្នាំទៀត (ព.ស ២៤៧៧- ២៤៨៨, គ.ស ១៩៣៤-១៩៤៥ ) ។
កំណែថ្មីបំផុតនៅ ម៉ោង១៨:១០ ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤
ធម្មបាលភិក្ខុ ខៀវ ជុំ | ||
ព័ត៌មានលំអិតមួយចំនួន របស់ធម្មបាលភិក្ខុ ខៀវ ជុំ | ||
ព្រះនាម | ខៀវ ជុំ | |
ព្រះនាមពេញ | ព្រះធម្មបាលភិក្ខុ ខៀវ ជុំ | |
ឋានៈ | ព្រះសង្ឃ | |
ប្រសូត | ថ្ងៃចន្ទ ៨កើត ខែផល្គុណ ពស ២៤៥០ គស ១៩០៧ | |
កន្លែងប្រសូត្រ | នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល | |
សញ្ជាតិ | ||
បព្វជា | ពស ២៤៦៧ គស ១៩២៤ នៅអាយុ ១៧ ឆ្នាំ | |
ឧប្បជ្ឈាយ៍ | ព្រះចៅអធិការ ទន់ ផាន់ | |
ឧបសម្បទា | ថៃ្ងសុក្រ ១១កើត ខែផល្គុណ ពស ២៤៧១ គស ១៩២៨ | |
ឧប្បជ្ឈាយ៍ | ព្រះធម្មលិខិត ល្វី ឯម | |
សុគត | ពស ២៥១៨ គស ១៩៧៥ ក្នុងព្រះជន្មាយុ ៦៨ | |
កន្លែងសុគត | នៅវត្តលង្កា ក្រុងភ្នំពេញ |
សង្ខេប[កែប្រែ]
ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ
នេះជាប្រយោគមាននៅក្នុងជីវប្រវត្តិរបស់ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ ដែលសរសេរដោយព្រះអង្គផ្ទាល់ ហើយនៅក្នុងជីវិតរបស់សមណៈបញ្ញវន្តរូបនេះពុំសូវបរិបូរណ៌ដោយលាភស ក្ការៈ និង សមណស័ក្តឡើយ ។ ខុសពីសមណៈបញ្ញវន្តខ្មែរមួយចំនួនដែលមានទំនោរធ្ងន់ទៅរកផ្លូវធម៌ ព្រះភិក្ខុធម្មបាល បានបូជារយៈពេលពេញមួយជីវិតរបស់លោកដើម្បីធ្វើកិច្ចការយ៉ាងស្មើ គ្នារវាង សាសនកិច្ច និង សង្គមកិច្ច ។ ព្រោះហេតុនេះហើយ ទើបសកម្មភាពរបស់លោកពេលខ្លះត្រូវបានគេឃើញថា ជាសកម្មភាពនយោបាយ ហើយអ្នកខ្លះហៅលោកថា ជាភិក្ខុសាសនានយោបាយ ។
កុមារភាព និង ការសិក្សា[កែប្រែ]
ព្រះភិក្ខុធម្មបាល ខៀវ ជុំ ជាសមណៈបញ្ញវន្តខ្មែរមួយរូបដែលមានឧត្តមគតិ និង មនសិការជាតិ លោកប្រសូត្រនៅថៃ្ងចន្ទ ៨កើត ខែផល្គុន ព.ស ២៤៥០, គ.ស ១៩០៧ នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បិតាឈ្មោះ ង៉ែត ខៀវ , មាតាឈ្មោះ កែវ ចិន ជាគ្រួសារកសិកម្ម, បសុកម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះភិក្ខុសុគតនៅព.ស ២៥១៨, គ.ស ១៩៧៥ ក្នុងព្រះជន្មាយុ៦៨ ព្រះវស្សា នៅវត្តលង្កា ក្រុងភ្នំពេញ ។
កាលអាយុ១២ឆ្នាំ ត្រូវបាននាំទៅសិក្សាអក្សរ និង លេខនៅវត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ លុះរៀនចេះល្មមប្រើការបាន ក៏ត្រឡប់មកនៅជាមួយគ្រួសារវិញនៅអាយុ១៥ឆ្នាំ ។ ដោយសារមុខរបររបស់គ្រួសារ ធ្វើអោយយុវជនជុំ ក្លាយជាអ្នកជំនាញខាងជិះសេះប្រណាំង, ជាអ្នកជំនាញខាងជំនួញជើងទឹក និង ចេះផលិតនូវនេសាទូបករណ៍ជាច្រើនប្រភេទផង ។
បព្វជ្ជា (បួស) ជាសាមណេរ[កែប្រែ]
ព.ស ២៤៦៧, គ.ស ១៩២៤ បានបួសជាសាមណេរនៅអាយុ១៧ឆ្នាំ ក្នុងសំណាក់ព្រះចៅអធិការ ទន់ ផាន់ វត្តសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ទីទៃពីការសិក្សា និង ប្រតិបត្តិនូវកាតព្វកិច្ចរបស់ខ្លួនទៅ សាមណេរ ខៀវ ជុំ នៅបានធ្វើជាគ្រូបង្រៀនអក្សរ និង លេខនព្វន្តដល់កុលបុត្រខ្មែរប្រមាណជា៨០នាក់ផង ។ នៅក្នុងវត្តសេដ្ឋីនេះ សាមណេរខៀវ ជុំ ជាប្រធានធម្មសភានៃ ការសន្ទនាធម៌ និង ជាទីប្រឹក្សានៃគណៈបេសកកម្មធម្មទូតទៅវត្តអន្លង់តាសេក ជាភូមិកំណើតរបស់លោក ។
ព.ស ២៤៦៩, គ.ស ១៩២៦ នៅពេលមានអាយុ១៩ឆ្នាំ សាមណេរ ខៀវ ជុំ បាននិមន្តទៅបន្តការសិក្សានៅវត្តលង្កា នាទីក្រុងភ្នំពេញ ប៉ុន្តែពុំមានសាលាត្រឹមត្រូវទេ គឺត្រូវស្វែងរកគ្រូដោយខ្លួនឯង ហើយក៏និមន្តទៅសិក្សាដល់ផ្ទះគ្រូ ឬ សិក្សានៅតាមកុដិ ។ ជីវភាពប្រចាំថៃ្ងគឺត្រូវ ពឹងលើការបិណ្ឌបាត្រ ហើយជួនកាលក៏មានអាហារគ្រប់គ្រាន់ ជួន កាលក៏មិនឆ្អែត ហើយទឹកអាចប្រើប្រាស់បានតែ៥-១០លីត្រ ក្នុង១ថៃ្ង ។ ពេលអាពាធ (មានជំងឺ) មិនមានពេទ្យ ឬ ថ្នាំត្រឹមត្រូវសម្រាប់ព្យាបាល ចំណែកទីស្នាក់នៅ ក៏តូចអាចក្រាលបានតែកន្ទេលតូចមួយប៉ុណ្ណោះ ។ ប៉ុន្តែឧបសគ្គទាំងនេះ មិនមែនជាឧបសគ្គដល់ការស្រលាញ់ចំណេះវិជ្ជានៃសាមណេរ អនាគតសមណៈបញ្ញវន្តយើងឡើយ ។
ឧបសម្ប័ទជាភិក្ខុ[កែប្រែ]
ថៃ្ងសុក្រ ១១កើត ខែផល្គុណព.ស២៤៧១ ត្រូវនឹងថៃទី១៩ ខែកុម្ភៈ គ.ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវបានបំបួសជាភិក្ខុដោយមានព្រះធម្មលិខិត ល្វី ឯម ជាព្រះឧប្បជ្ឈាយ៍ ហើយព្រះឧប្បជ្ឈាយ៍បានអោយនាម បញ្ញត្តិលោកថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ ចាប់ផ្តើមមានប្រាកដក្នុងលោកចាប់ពីពេលនោះ ដោយធម្មបាល មានន័ថា “អ្នករក្សាធម៌ ” ។
ភិក្ខុធម្មបាល បានសិក្សាធម្មវិន័យចប់ថ្នាក់ត្រី, ទោ និង ឯក និង ពុទ្ធិកបឋមសិក្ស បូករួមទាំងវិជ្ជាប្រកបទូទៅនៃពុទ្ធសាសនាចប់សព្វគ្រប់ ប៉ុន្តែសម័យនោះពុំមានការប្រឡងទេ ។ ចូលសិក្សានៅពុទ្ធិកមធ្យមសិក្សាបាន៣ឆ្នាំ ក៏បង្ខំចិត្តផ្អាក ដោយសារបញ្ហាសុខភាព ហេតុនេះភិក្ខុធម្មបាលពុំមានសញ្ញបត្រ ឬ វិញ្ញបនបត្រឡើយ ។ លុះពេលសុខភាពបានប្រសើរឡើងវិញក៏សម្រេចចិត្តទៅធ្វើជាគ្រូបង្រៀន ភាសាបាលីនៅ វត្តព្រែកជ្រៃ ខេត្តព្រៃវែង ៣ឆ្នាំ , វត្តគោកទ្រាខេត្តកំពង់ចាម ៣ឆ្នាំ , វត្តដីឥដ្ឋ ខេត្តកណ្តាល ៤ឆ្នាំ និង ត្រឡប់មកបង្រៀនភាសាខ្មែរ និង ភាសាបរទេស នៅវត្តលង្កា ក្រុងភ្នំពេញវិញចំនួន១ឆ្នាំទៀត (ព.ស ២៤៧៧- ២៤៨៨, គ.ស ១៩៣៤-១៩៤៥ ) ។
ស្នេហាជាតិ និង ជីវិតនយោបាយ[កែប្រែ]
ចាប់ពី គ.ស ១៩៤២ ក្នុងពេលដែលមានភាពមិនប្រាកដប្រជានៃអំណាចអាណាព្យាបាលបារាំង និង កងទ័ពជប៉ុននៅក្នុងប្រទេសកម្ពុជា ភិក្ខុធម្មបាល រួមជាមួយអ្នកស្នេហា និង ព្រួយបារម្ភពីវប្បធម៌ជាតិមួយចំនួនទៀតមាន លោកគ្រូអាចារ្យ ហែម ចៀវ ជាដើមបានមូលគំនិតចាប់ផ្តើមនាំគ្នារៀបចំសរសេរចងក្រងសៀវភៅជា ភាសាជាតិមានសៀវភៅវេយ្យាករណ៍ជាដើម ។
រក្សាព្រៃគង់ មិនភ័យរឿងខ្វះអុសដុត !
ពេល កងទ័ពសម្ពន្ធមិត្តចូលមកធ្វើការទំលាក់អំណាចជប៉ុន (គ.ស ១៩៤៥) នោះ ពួកគេក៏បានចាប់ជនជាតិខ្មែរជាច្រើនដែលក្នុងនោះមានទាំងពួកអ្នកដែល ធ្លាប់គិតគូរ អំពីវប្បធម៌ជាតិដែលជាក្រុមរបស់លោកផង ។ ពេលនោះ ភិក្ខុធម្មបាល បានសម្រេចចិត្តភៀសខ្លួនទៅនៅខេត្តបាត់ដំបង ហើយបន្តទៅលាក់ខ្លួននៅប្រទេសសៀម ។ គ្រាប់ស្លែងទោះយកទៅដាំនៅទីណាក៏នៅមានជាតិល្វីង ចំណែកអំពៅទោះដាំនៅទីណាក៏នៅរក្សាជាតិផ្អែម ។ ភិក្ខុភៀសខ្លួន ធម្មបាល ទោះនៅក្រៅមាតុភូមិហើយក្តីក៏គំនិតស្នេហាវប្បធម៌មិនបាត់បង់ដែរ ។ លោកនៅបន្តសរសេរសៀវភៅជាភាសាជាតិ និង ប្រមែប្រមូលចងក្រងឯកសារទាក់ទិននឹងអក្សរសាស្ត្រជាតិដែលមាននៅក្នុង ប្រទេសសៀមទាំងមូល ។ ក្រៅពីនេះទៅ ធម្មបាល តែងតែបានដាស់តឿនរំលឹកស្មារតីគ្រប់និន្នាការ (អ្នកនយោបាយនានា និង ខ្មែរឥស្សរៈ ) អោយគិតគូរដល់វប្បធម៌ដ៏ពិតប្រាកដរបស់ខ្លួន និង ព្រះរាជបល្ល័ង្កដ៏បរិសុទ្ធរបស់ជាតិ ។
គ.ស ១៩៤៩ ភិក្ខុធម្មបាល បានត្រឡប់ចូលមាតុប្រទេសវិញ ជាមួយឯកសារអក្សរសាស្ត្រដែលលោកខំស្រាវជ្រាវ ប្រមែម្រូល និង សៀវភៅ ដែលលោកសរសេរកាលរស់នៅប្រទេសសៀម ។
“វប្បធម៌របស់ជាតិក្នុងពេលនេះ ត្រូវពឹងលើព្រះគុណហើយ”
ឃ្លានេះ លោក អ៊ាស៊ីចូវ ជាកូនសិស្សរបស់ភិក្ខុធម្មបាលកំពុងសិក្សាពីលោកមិនទាន់ចប់ បានចេញទៅនៅប្រទេសសៀម ដើម្បីចូលរួមនយោបាយជាមួយខ្មែរឥស្សរៈ ប្រើដើម្បីអង្វលោកអោយនិមន្តទៅគង់នៅប្រទេសសៀមដើម្បីបានជាគ្រូ ខាងអក្សរ និង ភាសាខ្មែររបស់គាត់ ។ ភិក្ខុ ធម្មបាល ខៀវ ជុំ បាននិមន្តទៅនៅប្រទេសសៀមម្តងទៀតហើយនៅគ.ស ១៩៥២ ដោយស្នាក់នៅជាមួយពួកអ្នកនយោបាយ ។ គ.ស ១៩៥៤ ភិក្ខុធម្មបាលបានវិលត្រឡប់មកមាតុភូមិវិញ ហើយទទួលបានការចោទប្រកាន់ថា លោកជាសង្ឃធ្វើនយោបាយ ។ ក្រោយពីបានពិចារណារួចមក លោកក៏បានឆ្លងផុតការចោទនេះវិញ ដោយសារមានការជួយសម្របសម្រួលពីសំណាក់ព្រះធម្មលិខិត ល្វី ឯម ដែលជាព្រះឧប្បជ្ឈាយ៍របស់លោក ហើយលោកក៏បានគង់នៅក្នុងវត្តលង្កា នាទីក្រុងភ្នំពេញ ។
នៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក ព្រះភិក្ខុធម្មបាលបានសរសេរថា លោកមិនពូកែសំដែងធម៌ទេសនាទេ ប៉ុន្តែលោកចូលចិត្ត ។ ប៉ុន្តែ ព្រឹទ្ធាចារ្យហ៊ិន-គួយ សព្វថៃ្ង (ខែមករា ២០១០) មានទីលំនៅនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលជាអ្នកធ្លាប់ស្គាល់ភិក្ខុធម្មបាលច្បាស់បាននិយាយថា លោកមានចរិតជាមនុស្សមិនសូវរវល់ពីរឿងលាភសក្ការៈ និង ឋានៈ ទេ ហើយរាល់ការសំដែងធម៌របស់ លោកទៀតសោតច្រើនតែបកស្រាយពន្យល់ដល់ពុទ្ធបរិស័ទ្ធ សិស្សគណ អោយស្គាល់អំពីតួនាទីរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋចំពោះ ប្រទេសជាតិ ហើយក៏តែងតែទទួលបានការតាមស្តាប់ឱវាទរបស់លោកពីសំណាក់ពួកនិស្សិត និង មន្ត្រីរាជការយ៉ាងច្រើនកកកុញ ។
ក្នុងកម្រងជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកនេះដែរ ភិក្ខុធម្មបាលបានសរសេរថា “ការនិពន្ឋ ធម្មបាល ស្រលាញ់ជាងការណាៗទាំងអស់ យកចិត្តទុកដាក់ក្នុងការនេះណាស់ តែជីវិតមានឧបសគ្គច្រើនពេក មិនអាចធ្វើខ្លួនអោយពេញលេញជាអ្នកនិពន្ឋខ្ពង់ខ្ពស់បានទេ” ។
សមិទ្ធិផលសំខាន់ៗរបស់ព្រះភិក្ខុ ធម្មបាល ខៀវ ជុំ[កែប្រែ]
- ១- ល័ខវិជ្ជារាជការ
- ២- បញ្ហាជីវិត
- ៣- សំវេគធម៌
- ៤- ត្រៃលក្ខណ៍
- ៥- កម្ពុជវេយ្យាករណ
- ៦- បញ្ហាអនាគត
- ៧- បញ្ហានរក-សួគ៌
- ៨- សីលធម៌សាកល
- ៩- ជីវិតគ្រប់លក្ខណ៍
- ១០- ពិភពលោកភាសិតឬ ភាសិតសកល
- ១១- ទានទស្សនៈ
- ១២- និព្វានទស្សនៈ
- ១៣- វេយ្យាករណ៍យើង
- ១៤- ត្រៃចរិយា
- ១៥- ជីវិតទស្សនៈ
- ១៦- វិញ្ញាណទស្សនៈ
- ១៧- គូមិត្តឥទ្ធិបាទ
- ១៨- ពុទ្ធវិទ្យារៀងបុណ្យ-បាប (ជីវិតសន្តិភាព ជីវិតសាងខ្លួនឯង និង ចិត្តវិទ្យាសង្គម ជីវិតឈ្នះលោក )
- ១៩- សកលចិន្តា
- ១- ល័ខវិជ្ជារាជការ