(Go: >> BACK << -|- >> HOME <<)

Jump to content

ការពិភាក្សា:ទំព័រដើម៖ ភាពខុសគ្នារវាងកំណែនានា

Page contents not supported in other languages.
ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ជំនួសខ្លឹមសារនៃទំព័រដោយ '{{#ifeq:{{PROTECTIONLEVEL:edit}}|autoconfirmed|{{pp|small=yes}}}} {{Pp-move|small=yes}} {{ការពិភាក្សា:ទំព័រដើម/ប្រអប់ជំនួយ}} {{Archive box}} __TOC__ {{clear}}'
ស្លាក: ជំនួស Manual revert
បន្ទាត់ទី៥៖ បន្ទាត់ទី៥៖
__TOC__
__TOC__
{{clear}}
{{clear}}

== ផលិតកម្មរាម ==

ផលិតកម្មរាម បង្កេីតឡេីងដោយ អ្នកស្រីនួន ស៊ុន្ទរី ហៅ ស្រីអូន និងស្វាមី [[អ្នកប្រើប្រាស់:Khennen21|Khennen21]] ([[ការពិភាក្សារបស់អ្នកប្រើប្រាស់:Khennen21|ការពិភាក្សា]]) ម៉ោង០០:០៧ ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ (UTC)

== នាងសុជាតាប្រាថ្នា ==

'''នាងសុជាតាប្រាថ្នា'''

នាងសុជាតាកូនមហាសេដ្ឋី                ជាស្រីមានភ័ព្វក្នុងសាសនា

នាងបានរៀបចំសូមប្រាថ្នា                ពរ៣ប្រការពីម្ចាស់ព្រៃ ។

ពេលនោះបានប្រើឲ្យទាសា                នាំគ្នាសម្អាតក្រោមដើមជ្រៃ

មានមែកដ៏ធំម្លប់ត្រឈៃ                រួចហើយវិលវៃទៅប្រាថ្នា ។

ក៏គិតរៀបចំមធុបាយាស                ផ្សំដោយទឹកឃ្មុំដ៏ថ្លៃថ្លា

ដាក់លើថាសមាសដ៏អស្ចារ្យ                លម្អរចនាដោយប្រពៃ ។

រួចហើយក៏ននាំគ្នាដើរទៅ                 សំដៅចូលព្រៃដែលប្រាថ្នា

ក្រឡេកទៅឃើញព្រះសាស្តា                ភាន់ភាំងកាយាស្លុងស្មារតី ។

នាងលុតជង្គង់ដាក់ដង្វាយ              ដែលប្រុងដាក់ថ្វាយទេវតាព្រៃ

សំពះសួរថាអ្នកជាអ្វី                      តាបសឥសីឬអ្នកតា ។

ឬមួយក៏ជាទេវតាពិត                      ទើបមានពន្លឺពណ៌ភ្លឺថ្លា

រស្មីចែងចាំងគួរទស្សនា                   សូមអ្នកមេត្តាឆ្លើយសេចក្តី ។

ពេលនេះនាងខ្ញុំសុជាតា                    រួមនិងធីតាបុណ្ណាទាសី

រួមស្រីផ្សេងទៀតកើតសង្ស័យ           តើអ្នកជាអ្វីសូមមេត្តា ។

ចង្អុលបង្ហាញនូវការពិត                   ឱ្យនាងខ្ញុំដឹងផងករុណា

ដើម្បីឱ្យអស់នូវសង្ការ                     សូមអ្នកមេត្តាប្រោសប្រណី ។

ព្រះពុទ្ធជាម្ចាស់ត្រាស់តបថា                ម្នាលសុជាតានិងទាសី

ចូរអ្នកចាំស្តាប់ឱ្យយល់ន័យ                និស្ស័យរូបយើងជាអ្នកណា ។

តាមពិតខ្លួនយើងនេះជាមនុស្ស            មិនមែនអារក្សឬអ្នកតា

ហើយក៏មិនមែនជាទេវតា                រក្សាដើមជ្រៃព្រៃនេះឡើយ ។

យើងគឺជាអ្នកស្វែងរកធម៌                ដើម្បីត្រាស់ដឹងឱ្យដល់ត្រើយ

គឺឋាននិព្វាននោះឯងហើយ                សុជាតាអើយស្តាប់បានទេ ។

យើងនឹងត្រាស់ដឹងជាព្រះពុទ្ធ                ក្នុងពេលដ៏ខ្លីមិនយូរទេ

ដូច្នេះអ្នកមានការអ្វីដែរ                   សូមឆ្លើយហូរហែដោយវាចា ។

កាលណោះនាងបានលុតជង្គង់                លើកដៃប្រណម្យឱនសិរសា

រួចលើកភាជន៍មាសដ៏ភ្លឺថ្លា                ថ្វាយព្រះករុណាដោយប្រពៃ ។

បពិត្រព្រះអង្គទ្រង់ជាម្ចាស់                ដែលយល់ធម៌ច្បាស់ក្នុងលោកា

សុជាតាខ្ញុំបានប្រាថ្នា                        ពរបីប្រការឥតងាករេ ។

ទី១សូមបានជួបប្រសព្វ                   គូព្រេងសំណព្វពីបុព្វេ

ជាគូដោយធម៌ឥតវៀចវេរ                រក្សាក្តីស្នេហ៍លលុះតែក្ស័យ ។

សូមបានស្វាមីភាពស្មើគ្នា                កុំមានវេរាកើតទុក្ខភ័យ

ជាប្តីដោយធម៌ណាម្ចាស់ថ្លៃ                រួមរស់លុះថ្ងៃសូន្យសង្ខារ ។

ទី២ប្រសិនបើមានកូន                     សូមបានកូនប្រុសមុនអស្ចារ្យ

កូនឆ្លាតវាងវៃដោយប្រាជ្ញា                ជាកូនមាតាល្អប្រណិត ។

ទី៣បើទៅសព្វទិសា                        នាងខ្ញុំប្រាថ្នាជួបបណ្ឌិត

ជួបតែអ្នកពោលពាក្យសុចរិត           ជួបតែពួកមិត្រចិត្តមេត្តា ។

កុំឱ្យខ្ញុំជួបពាលអប្រិយ                    កុំឱ្យយល់ន័យមនុស្សទោសា

សូមជួបតែល្អគ្រប់ប្រការ                នេះហើយប្រាថ្នានៃរូបខ្ញុំ ។

បពិត្រព្រះអង្គទ្រង់ជាម្ចាស់                សូមទ្រង់ទទួលបាយទឹកឃ្មុំ

មធុបាយាសដ៏ឧត្តម                         ដែលនាងខ្ញុំផ្ចង់រចនា ។

សូមទ្រង់ទទួលដោយអនុគ្រោះ               ទ្រដោយភាជន៍មាសដ៏ភ្លឺថ្លា

តាមដោយទំនៀមខ្ញុំព្រះករុណា            សូមទ្រង់មេត្តាប្រោសប្រណី ។

បំណងដែលនាងខ្ញុំប្រាថ្នា                   ទាំងបីប្រការពោលថ្មីៗ  

សូមបានសម្រេចដោយប្រពៃ                បង្គំជិនស្រីដោយជ្រះថ្លា ៕ [[អ្នកប្រើប្រាស់:ព្រះភិក្ខុ អង្គុរធម្មោ|ព្រះភិក្ខុ អង្គុរធម្មោ]] ([[ការពិភាក្សារបស់អ្នកប្រើប្រាស់:ព្រះភិក្ខុ អង្គុរធម្មោ|ការពិភាក្សា]]) ម៉ោង១៥:៥៨ ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ (UTC)

កំណែនៅ ម៉ោង១៤:២៦ ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣

ទំព័រនេះសម្រាប់ការពិភាក្សានិងការអភិវឌ្ឍន៍ទំព័រដើមរបស់វិគីភីឌាប៉ុណ្ណោះ

មិនសួរសំណួរ សរសេរជាមិនសមហេតុសមផល ឬបង្កើតអត្ថបទថ្មី



បណ្ណសារ