(Go: >> BACK << -|- >> HOME <<)

Jump to content

ទំព័រដើម៖ ភាពខុសគ្នារវាងកំណែនានា

ពីWikibooks
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: ជំនួស
បន្ទាត់ទី៥៩៖ បន្ទាត់ទី៥៩៖
* [[សិក្សាអំពីព្រះពុទ្ធសាសនា]]
* [[សិក្សាអំពីព្រះពុទ្ធសាសនា]]
* [[ត្រៃលក្ខណ៍]]
* [[ត្រៃលក្ខណ៍]]
នៅក្នុងផ្ទៃនៃព្រះពុទ្ធសាសនា លក្ខណៈ៣នៃធម៌ ដែលប្រជុំកើតឡើង (existence) គឺត្រៃលក្ខណៈ ឬត្រៃលក្ខណ៍ (បាលីៈ តិលក្ខណ, សំស្រ្កឹតៈ ត្រីលក្សណ), អ្វីៗទាំងអស់ ដែលតាក់តែងដោយបច្ច័យ រាប់ដោយឈ្មោះគឺ អនិច្ចំ Anicca សេចក្តីមិនទៀង, ទុក្ខំ Dukkha សេចក្តីឈឺចាប់ ឬការមិនពេញចិត្ត, អនត្តា Anattā មិនមែនខ្លួន ។
តាមទំនៀមព្រះពុទ្ធសាសនា ការយល់ច្បាស់សព្វគ្រប់ អំពីលក្ខណៈ៣នេះ អាចធ្វើទីបញ្ចប់នៃសេចក្តីទុក្ខបាន (Dukkha nirodha) ។ ព្រះពុទ្ធបានបង្រៀនថា អ្វីៗទាំងអស់ដែលតាក់តែងឡើង ដោយបច្ច័យ (សង្ខារ) ជារបស់មិនទៀងនិងជាទុក្ខ ។ ក្នុងពេលជាមួយគ្នា ព្រះអង្គមានព្រះបន្ទូលថា អនត្តាបង្ហាញលក្ខណៈថា ធម៌ទាំងអស់មានន័យថាគ្មានអញ ឬរបស់អញ ក្នុងអ្វីៗដែលមាន បច្ច័យតាក់តែង ហើយនិងអ្វីៗដែលគ្មានបច្ច័យតាក់តែង (ដូចជាព្រះនិព្វាន) ។
ព្រះសិទ្ធត្ថដែលជាអ្នកបង្កើត និងជាអ្នកតំណាង នៃព្រះពុទ្ធសាសនា បានសម្រេចព្រះនិព្វាន និងសម្មាសម្ពោធិញ្ញាណ បន្ទាប់ពីបានធ្វើសមាធិយ៉ាងបរិបូណ៌ អាស្រ័យហេតុនេះ ព្រះអង្គក៏បានជាព្រះពុទ្ធ សក្យមុនី ។ ដោយសារបញ្ញិន្រ្ទិយ (ឥន្រ្ទិយគឺបញ្ញា) ព្រះពុទ្ធទ្រង់ដឹងដោយផ្ទាល់ថា អ្វីៗនិមួយៗក្នុងរូបលោកនេះ (ហើយនិងអ្វីៗក្នុងបាតុភូតវិទ្យា និងចិត្តវិទ្យា) សំគាល់បានដោយលក្ខណៈ៣នេះឯង ។

អនិច្ចំ (សំស្ក្រឹតៈ អនិត្យា) មិនទៀង ឬមិនស្ថិតស្ថេរ ។ ពាក្យនេះតម្រង់ទៅលើការពិតដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ) មានដំណើរប្រែប្រួលជានិច្ច ។ តាមពិតគ្មានធម៌ឯណា ដែលសាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេង ទៀត ។ ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី ហើយរលាយ បាត់ទៅ ។ នៅពេលដែលរូបរាង និងវត្តមានរបស់ស្លឹកឈើ បានសាបសូន្យទៅ គ្រឿងដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។ ព្រះពុទ្ធសាសនា បង្រៀនផ្លូវកណ្តាល ដោយជៀសវាង នូវទស្សនៈហួសហេតុ គឺសស្សតទិដ្ឋិនិយម eternalism និងឧច្ឆេទទិដ្ឋិនិយម nihilism ។
ទុក្ខំ (សំស្ក្រឹតៈ duḥkha) សេចក្តីមិនពេញចិត្ត (ប្រែថាសេចក្តីឈឺចាប់ដែរ ពិតមែនតែហាក់ដូចជាខុសន័យ) ។ គ្មានអ្វីដែលគេរកឃើញ នៅក្នុងរូបលោក សូម្បីអរូបលោកក៏ដោយ ដែលអាចនាំមក នូវសេចក្តីពេញចិត្ត ជ្រៅហើយស្ថិតស្ថេរ ។
អនត្តា (សំស្ក្រឹតៈ អនត្ម័ន) មិនមែនខ្លួន ប្រើក្នុងសូត្រជានាមផង ជាគុណនាមផង សម្រាប់ចង្អុលបង្ហាញថា បាតុភូតទាំងឡាយមិនមែនជា ឬមិនមានខ្លួនដែលស្ថិតស្ថេរ, ដើម្បីរៀបរាប់អ្វីណាមួយ និងអ្វីទាំងអស់ ដែលជាធម្មជាតិ ដែលកើតដោយ ការ ផ្គុំធាតុ ដែលមានខ្លឹមសារដូចគ្នា ដែលជាបាតុភូតនិងជាលោកិយ តាំងអំពីចក្រវាឡ ដល់អតិសុខុមលោក (ធំបំផុតដល់តូចបំផុត) ដែលទាក់ទងនឹងរូបកាយ ឬលោកធាតុ ខាងក្រៅ ថែមទាំងមនោទុច្ចរិត ណាមួយនិងទាំងអស់ ដែលជាធម្មជាតិមិនស្ថិតស្ថេរ ។
ជាញឹកញយ គេតែងរំលឹកអំពីធម្មត្រាទី៤គឺៈ

និព្វានគឺជាសន្តិភាព ។ និព្វានគឺជាត្រើយម្ខាងអំពីសង្សារវដ្ត ។ ដោយដាក់ត្រាទាំង៣ (ឬ៤) ទៅក្នុងការពិសោធន៍ ពីពេលមួយទៅពេលមួយ តាមរយៈការយល់ដឹងដោយសមាធិ យើងត្រូវគេនិយាយថា បានបំពេញនូវបញ្ញា- ទី៣ក្នុងនៃធម្មសិក្សាជាន់ខ្ពស់៣- ច្រកចេញអំពីសង្សាវដ្ត ។ ដូច្នេះផ្លូវចេញចាកសង្សារវដ្ត ជាប់ទាក់ទិនជាមួយ នឹងការផ្លាស់ប្តូរយ៉ាងមាំ នៃលោកទិដ្ឋិ (World views) ។
អនិច្ចំ
បាតុភូតទាំងអស់ ដែលជារបស់លាយគ្នា (វត្ថុនិងការពិសោធន៍) ជាធម្មជាតិប្រែប្រួល មិននៅនឹង ហើយមិនស្ថិតស្ថេរ ។ អ្វីៗដែលយើងអាចពិសោធន៍ឃើញ ដោយវិញ្ញាណរបស់យើង កើតឡើងដោយ ចំណែករួមគ្នា ហើយវត្តមានរបស់វាអាស្រ័យ លើបច្ច័យខាងក្រៅ ។ អ្វីៗមានការផ្លាស់ប្តូរជានិច្ច ហើយបច្ច័យរបស់វា និងអ្វីៗខ្លួនវាក៏ផ្លាស់ប្តូរ ជានិច្ចដែរ ។ អ្វីៗកើតឡើងជាមាន ហើយសាបសូន្យទៅជាគ្មាន ជាដរាប គ្មានអ្វីនៅគង់វង់ឡើយ ។
ចំណុចសំខាន់ក្នុងទីនេះគឺ បាតុភូតកើតនិងរលត់ ទៅតាមបច្ច័យ (ដ៏ស្មុគស្មាញ) ។ នៅក្នុងព្រះពុទ្ធសាសនាមហាយាន សេចក្តីព្រមព្រៀងមួយបានដាក់ថាៈ គេពិតជាត្រូវចម្រើនសមាធិលើអនិច្ចំ និងធម្មជាតិមិនស្ថិតស្ថេរ នៃទ្រង់ទ្រាយនិងបាតុភូតទាំងឡាយ ប៉ុន្តែគេត្រូវប្រយ័ត្នកុំឲ្យបន្លាយវា ទៅក្នុងវិស័យនៃព្រះនិព្វាន ដែលអនិច្ចំមិនទោរទន់ទៅរកទេ ។ ក្នុងទស្សនៈបែបនេះ ធម្មជាតិពិតទីបំផុត បានរួចផុតអំពីភាពសៅហ្មង នៃគំនិតពីរយ៉ាង ហើយដោយហេតុនេះ គេមិនត្រូវប្រកាន់យកមួយណាទេ (ថាទៀងឬមិនទៀង) ។
លោក Dzongsar Jamyang Khyentse Rinpoche បានប្រកាសថា ក្នុងត្រា៤នៃមហាយាន ព្រះនិព្វានត្រូវឃើញជាទស្សនៈ ហួសផុតពីភាពហួសប្រមាណ (Extremes) ។ លោកប្រកាសថែមទៀតថា ក្នុងទស្សនវិជ្ជាឬសាសនាជាច្រើន គោលដៅទីបំផុតគឺ អ្វីដែលគេអាចកាន់យក ហើយរក្សាទុកបាន ។ គឺគោលដៅទីបំផុតតែប៉ុណ្ណោះ ដែលជាអ្វីដែលមានពិត ។ ប៉ុន្តែព្រះនិព្វានមិនមែនជាអ្វី ដែលគេបង្កើតទេ ដូច្នេះវាមិនមែនជាអ្វី ដែលគេអាចកាន់យកនោះឡើយ ។ គេពោលអំពីវាថាជា ហួសផុតពីភាពហួសប្រមាណ ។
យើងគិតតាមរបៀបណាមួយថា យើងអាចទៅកន្លែងណាមួយ ដែលយើងនឹងអាចបាន កៅអីពូកប្រសើរជាង ប្រដាប់ងូតទឹកប្រសើរជាង លូទឹកប្រសើរជាង ស្ថាននិព្វានដែល អ្នកមិនចាំបាច់មាន ប្រដាប់ចុចបញ្ជាពីចម្ងាយ ដែលអ្វីៗមាននៅទីនោះភ្លាម តាមតែចិត្តរបស់អ្នកគិត ។ ប៉ុន្តែដូចខ្ញុំបាននិយាយរួចមកហើយ ថាមិនមែនយើងបន្ថែមអ្វីមួយថ្មី ដែលគ្មាននៅទីនោះពីមុនទេ ។ ព្រះនិព្វានអាចសម្រេចបាន កាលណាអ្នកយកចេញ អ្វីៗទាំងអស់ដែលក្លែងក្លាយ និងធ្វើឲ្យងងឹត ។

ទុក្ខំ
ក្នុងព្រះពុទ្ធសាសនា អរិយសច្ច៤បង្រៀនអំពីទុក្ខ ជាមាគ៌ាដំបូងឆ្ពោះទៅរកទិសដៅ នៃព្រះនិព្វាន ។ ក្នុងសំស្ក្រឹតគំរូ ពាក្យ ទុក្ខ ប្រៀបបានទៅនឹងប្រដាប់បង្វិល របស់ស្មូនឆ្នាំង ដែលតែងបញ្ចេញសម្លេង សង្កៀត នៅពេលដែលវាវិល ព្រោះវាវិលមិនស្រួល ។ ពាក្យផ្ទុយនឹងទុក្ខៈ គឺសុខៈ ដែលចិត្តទទួលដឹង កាលណាប្រដាប់ស្មូនឆ្នាំង វិលស្រួល ហើយគ្មានបញ្ចេញសម្លេងសោះ ។ ឧទាហរណ៍មួយទៀត ពីប្រទេសចិន គឺរទេះដែលកង់ម្ខាងបាក់បន្តិច ដូច្នេះអ្នកជិះរទេះ តែងរលាក់ខ្លួន កាលណាកង់រទេះវិលដល់ កន្លែងបាក់ម្តងៗ ។ ថ្វីដ្បិតគេប្រែពាក្យទុក្ខៈថា សេចក្តីឈឺចាប់ តាមន័យទស្សនវិជ្ជា ពាក្យនេះប្រៀបបានទៅនឹងការកង្វល់ ការរំខាន ឬការរុកគួន ជាសភាពនៃសេចក្តីជ្រួលច្របល់ ។ យ៉ាងនេះ សេចក្តីឈឺចាប់ជាពាក្យ មិនគ្រប់គ្រាន់ មានបង្កប់ន័យជាការធ្លាក់ទឹកចិត្ត ដែលអាចឲ្យ យល់ថា ទស្សនៈរបស់ពុទ្ធសាសនិក ជាទុទិដ្ឋិនិយម ។ ប៉ុន្តែព្រះពុទ្ធសាសនា មិនមែនជាទុទិដ្ឋិនិយម ក៏មិនមែនជាសុទិដ្ឋិនិយមដែរ តែជាប្រាកដនិយម ។
ព្រះពុទ្ធមានព្រះបន្ទូល ចំពោះសេចក្តីទុក្ខថាៈ
ម្នាលភិក្ខុទាំងឡាយ! នេះគឺជាទុក្ខអរិយសច្ចៈ -ជាតិជាទុក្ខ, ជរាជាទុក្ខ, ព្យាធិជាទុក្ខ, មរណៈជាទុក្ខ ។ ការជួបនឹងអ្វីៗដែល មិនជាទីប្រាថ្នា ក៏ជាទុក្ខ ការប្រាស់ព្រាត់ពីអ្វី ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ ការមិនបាននូវអ្វី ដែលចង់បាន ក៏ជាទុក្ខ ។ បើពោលឲ្យខ្លី ឧបាទានក្ខន្ធ៥ គឺជាទុក្ខ ។ (សំយុត្តនិកាយ៥៦.១១) ។ ទុក្ខអាចសំដៅយកការពិសោធន៍ មិនជាទីសប្បាយផ្សេងៗ ក្នុងកំរិតខ្ពស់ទាប ។ វាអាច មានតាំងពីការ មិនស្រណុកកាយនិងចិត្ត ដល់សេចក្តីឈឺចាប់ថែមទៀត ។ ព្រះពុទ្ធបានធ្វើពុទ្ធដំណើរស្វែងរកផ្លូវ ដើម្បីបញ្ចប់កុំឲ្យមាន ជរាមរណៈនិងទុក្ខ តទៅទៀត ។ ទុក្ខជាចំណុចសំខាន់ ក្នុងអរិយសច្ច៤ ដែលជាប់ទាក់ទិនជាមួយ នឹងធម្មជាតិនៃទុក្ខក្នុងជីវិតរស់នៅ អ្វីដែលជាហេតុឲ្យកើតទុក្ខ ការរលត់ទៅនៃទុក្ខ និងបច្ចេកទេសធ្វើឲ្យទុក្ខរលត់ ។ ផ្លូវឲ្យទៅដល់ការរំលត់ទុក្ខ គឺអរិយអដ្ឋង្គិកមគ្គ (មគ្គ៨ដ៏ប្រសើរ) ។ គម្ពីរដូចជាចុលមលុនក្យោវាទសូត្រ និងអនុរធសូត្រ បានបង្ហាញថា ព្រះពុទ្ធបានបញ្ជាក់ជាញឹកញយថា ព្រះអង្គបង្រៀនតែអំពី សេចក្តីពិតនៃទុក្ខ និងអំពីផ្លូវទៅកាន់ការរំលត់ទុក្ខ ក្នុងគំនិតយកព្រះនិព្វាន ជាទិសដៅ ។ ថ្វីដ្បិតតែអរិយសច្ចៈទី១ដែលថា ជីវិតគឺទុក្ខ ហាក់ដូចជាធម្មតា មនុស្សជាច្រើនមិនងាយនឹងដឹងបានឡើយ ។ អានាបានស្សតិសូត្រ និងសតិប្បដ្ឋានសូត្រ បានបញ្ជាក់ថា បុគ្គលម្នាក់ៗត្រូវតែ ធ្វើសមាធិ ឲ្យចិត្តបានបរិសុទ្ធ ចាកនីវរណធម៌៥ ទៅកាន់បញ្ញា ហើយអាចឃើញអ្វីៗ ទៅតាមសភាពពិតរបស់វាសិន មុននឹងពិចារណាលើអរិយសច្ច៤ ដែលចាប់ផ្តើមពីធម្មជាតិ នៃទុក្ខក្នុងការរស់នៅ ។ ចំពោះអ្នកដែលមិនបានឃើញ ការ គ្មានទុក្ខតើមានសភាពដូចម្តេច អ្នកនោះពិបាកនឹងយល់ថា ការរស់នៅគឺជាទុក្ខ ។ រឿង ភាពស្រដៀងគ្នានៃគុហា របស់ទស្សនវិទូជាតិក្រិច ឈ្មោះប្លាតូ Plato អាចជាជំ នួយដ៏ល្អ ក្នុងរឿងយល់ដឹងអំពីទុក្ខនេះ ។ រឿងនេះបានសរសេរ ជាការប្រឌិតអំពីការ សន្ទនារវាងគ្រូរបស់លោកប្លាតូ សូក្រាតេស Socrates និងបងប្រុសរបស់ប្លាតូ គ្លូខន Glaucon នៅខាងដើមនៃសៀវភៅ ទី៧ ។ ក្នុងការសន្ទនានោះ សូក្រាតេស Socrates រាប់រៀបថា មនុស្សមួយក្រុម ដែលគេដាក់ច្រវាក់ជាប់ ទៅនឹងជញ្ជាំងនៃគុហា រស់នៅកន្លែងនេះអស់មួយជីវិត ដោយបែរមុខទៅរកជញ្ជាំង ។ អ្នកទាំងនោះពិនិត្យមើល ស្រមោលលើជញ្ជាំង ដែលចាំងមកអំពីអ្វីៗ ដែលដើរកាត់ពីមុខភ្លើង ខាងក្រោយខ្នងរបស់ពួកគេ ហើយនិយាយអះអាង អំពីរូបរាងស្រមោលទាំងនោះ ។ តាមលោកសូក្រាតេស ក្នុង “ Mindfulness, Bliss, and Beyond “ មហាថេរ អជហ្នព្រហ្មវង្សោ អ្នកបង្កើតមជ្ឈមណ្ឌលសមាធិ Jhana Grove Meditation Retreat (Australia) បានប្រកាសថា បើមិនបានរៀបចំចិត្ត តាមរយៈឈាន ជាមុនទេ នោះមិនងាយនឹងអាចចម្រើន បញ្ញាឲ្យបានជ្រៅ ទៅក្នុងទុក្ខទេ ។ ព្រះអង្គបានធ្វើសេចក្តីឧបមាប្រហែលគ្នានឹង ភាពស្រដៀងគ្នានៃគុហា របស់ទស្សនវិទូប្លាតូដែរ ។ សេចក្តីឧបមាមួយទៀត គ្រាន់បញ្ជាក់អំពីចំណុចនេះ ថាមនុស្សម្នាក់ដែលកើតឡើង ធំ ដឹងក្តីនៅក្នុងកន្លែងឃុំឃាំង មិនដែលចេញទៅក្រៅឡើយ ។ អ្វីៗដែលគាត់ដឹង គឺការរស់នៅក្នុងទីឃុំឃាំង គាត់គ្មានគំនិតអំពីសេរីភាព ខាងក្រៅកន្លែងឃុំឃាំងរបស់គាត់ទេ ។ ហើយគាត់មិនយល់ថា កន្លែងឃុំឃាំងរបស់គាត់ ជាទុក្ខឡើយ ។ បើនរណាម្នាក់ឲ្យយោបល់ថា កន្លែងរស់នៅរបស់គាត់ជាទុក្ខ គាត់មិនយល់ព្រមទេ ព្រោះការពិ សោធន៍របស់គាត់ មានព្រំដែនតែត្រឹម កន្លែងឃុំឃាំងប៉ុណ្ណោះ ។ ប៉ុន្តែថ្ងៃណាមួយ គាត់អាចរកឃើញរូងក្រោមដី ដែលមានពីមុនមកហើយ ដែលជាច្រកភៀសខ្លួន នាំគាត់ចេញក្រៅជញ្ជាំងគុក ទៅកាន់លោកដ៏ធំល្វឹងល្វើយ ដោយការភ្ញាក់ផ្អើល ដែលជាកន្លែងនៃសេរីភាពពិតប្រាកដ ។ គឺនៅពេលណាដែលគាត់បាន ចេញអំពីទីឃុំឃាំង តាមរូងនោះ ទើបគាត់យល់ច្បាស់ថា តើការជាប់ក្នុងទីឃុំឃាំង តាមការពិតជាទុក្ខច្រើនយ៉ាងណា ហើយទីបញ្ចប់នៃទុក្ខ គឺការរួចខ្លួនពីគុក ជាសេចក្តីសុខយ៉ាងណា ។ ក្នុងសេចក្តីឧបមានេះ ទីឃុំឃាំងគឺជាតួកាយ ឯជញ្ជាំងខ្ពស់ៗគឺអាយតនៈទាំង៥ ហើយនាយឆ្មាំដែល បញ្ជាអ្នកទោស ឥតឈប់ឈរនោះ គឺជាចំណង់តណ្ហារបស់គេ ជាអ្នកធ្វើ ។ រូងក្រោមដីដែលគេជីកពីមុន ដែលជាផ្លូវរំដោះខ្លួន ឈ្មោះថាឈាន Jhāna ។ កាលណាតែគេពិសោធន៍ ឃើញឈានប៉ុណ្ណោះ ទើបគេដឹងថា អាយតនៈទាំង៥នេះ ទោះបីក្នុងភាពប្រសើរ យ៉ាងណាក៏ដោយ គឺជាជញ្ជាំងគុក៥ ទោះបីផ្នែកខ្លះស្រួលបន្តិចក៏ដោយ ក៏វានៅតែជាទីឃុំឃាំង ដែលអ្នកទោសគ្រប់រូប រង់ចាំថ្ងៃស្លាប់ ។ លុះត្រាតែគេបានចូលជ្រៅក្នុងឈាន ទើបគេដឹងថា តណ្ហានេះជាអ្នកធ្វើទារុណកម្ម ក្លែងបន្លំជាសេរីភាព ហើយរារាំងមិនឲ្យគេសម្រាក ដោយសុខសន្តិភាពបាន ។ មានតែនៅខាងក្រៅពីទីឃុំឃាំងប៉ុណ្ណោះ ដែលគេអាចកត់ត្រានូវហេតុការណ៍ ដែលបង្កើតបញ្ញា ឲ្យឃើញសេចក្តីពិតអំពីទុក្ខ ។ ដោយសង្ខេប បើគ្មានការពិសោធន៍ក្នុងឈាន ការចេះដឹងរបស់គេមិនទូលំទូលាយ ឲ្យគេយល់ដោយពេញលេញ អំពីទុក្ខបានទេ ដូចអរិយសច្ចៈទី១តម្រូវ ហើយបន្តដំណើរ ឆ្ពោះទៅកាន់ការត្រាស់ដឹង ។
ព្រះពុទ្ធមានព្រះបន្ទូល ក្នុងសម្បយុត្តនិកាយលេខ៣៥ថា អ្វីដែលជនសាមញ្ញហៅថាសុខ បុគ្គលអ្នកត្រាស់ដឹងហៅថាទុក្ខ ។ ព្រះពុទ្ធទ្រង់វែកញែកអំពីទុក្ខ ៣ប្រការគឺៈ

ទុក្ខទុក្ខ សេចក្តីឈឺចាប់ព្រោះទុក្ខៈ ការឈឺចាប់ ព្យាធិ ជរា មរណៈ មរណៈទុក្ខ
វិបរិនាមទុក្ខ សេចក្តីឈឺចាប់ព្រោះការប្រែប្រួលៈ អ្វីដែលផ្ទុយនឹងបំណង សេចក្តីសុខដែលបាត់បង់ទៅ ។
សង្ខារទុក្ខ សេចក្តីទុក្ខយ៉ាងសុខុម ដែលជាការប្រតិកម្មទៅលើ គុណភាពនៃធម្មជាតិ ដែលតាក់តែងដោយបច្ច័យ រួមទាំងខន្ធ កត្តាបង្កើតចិត្តរបស់មនុស្ស ។
ទុក្ខរាប់បញ្ចូលទៅក្នុងត្រៃលក្ខណៈ គឺភាពមិនទៀង (អនិច្ចំ) ភាពឈឺចាប់ (ទុក្ខំ) ភាពមិនមែនខ្លួន (អនត្តា) ។ ទុក្ខបង្ហាញការពិសោធន៍ថា សង្ខារជារបស់មិនទៀង (អនិច្ចំ) ដូច្នេះវាពន្យល់អំពីសភាពការណ៍ ដែលធ្វើឲ្យចិត្ត ទៅជាធម្មជាតិប្រែប្រួល មិនទៀង ។ ព្រោះហេតុនោះ វាក៏ជាច្រកចូលទៅក្នុងអនត្តា មិនមែនខ្លួន ។ ហេតុតែវាមានកម្លាំង តែងប្រែប្រួលជានិច្ច មិនអាចគ្រប់គ្រងវាបាន ហើយមិនមែនជាសេចក្តីពេញចិត្តនៅទីបំផុត ជីវិតដែលខ្វះ ការត្រួតពិនិត្យ គឺជាទុក្ខដោយពិត ។ សំនួរចំពោះការស្វែងរករបស់ព្រះពុទ្ធ ថាតើខ្ញុំដាក់ភាពទាក់ទង ដែលស្ថិតស្ថេរទៅក្នុងអ្វី? ព្រះអង្គមិនបានប្រកែកថា មានសេចក្តីពេញចិត្ត ក្នុងការពិសោធន៍ទេ ការចម្រើនវិបស្សនា សន្មត់ថា យោគីឃើញតាមកាលវេលា នូវសុខៈយ៉ាងច្បាស់ ។ សេចក្តីឈឺចាប់ ត្រូវឃើញជាសេចក្តីឈឺចាប់ សេចក្តីរីករាយត្រូវឃើញ ជាសេចក្តីរីករាយ ។ ការមិនយល់ស្របនោះគឺ សុខៈដែលអាស្រ័យនឹងបច្ច័យ ថាជារបស់គង់វង់ ហើយតាំងនៅបានយូរ ។
ក្នុងគម្ពីរជំនាន់ដើម ខន្ធៈពន្យល់ថាទុក្ខៈជាអ្វី ។ បើតាម Noa Ronkin អ្វីដែលបង្ហាញក្នុងគម្ពីរនោះ…អត្ថរបស់ខន្ធៈទូលំទូលាយជាង ត្រឹមតែពាក្យថាអាយតនៈ ដែលបង្កើតរូបកាយរបស់មនុស្ស ។ Sue Hamilton បានផ្តល់ការសិក្សា ក្បោះក្បាយអំពីខន្ធៈ ។ យោបល់របស់លោកស្រីគឺ ការភពប្រសប់រវាងខន្ធ៥រួម ជាមួយនឹងទុក្ខៈ បញ្ជាក់ឲ្យឃើញថា ការពិសោធន៍គឺជាសភាពរួមគ្នា នៃការដឹងត្រង់ៗ ជាមួយនឹងទិស របស់ចិត្ត ដែលដាក់ពណ៌ឲ្យវា ក្នុងន័យនៃការមិនពេញចិត្ត ។ ដូច្នេះការពិសោធន៍ ទទួលការដឹងផង និងអារម្មណ៍ផងទាំង២ផ្នែក ហើយមិនអាចបំបែកចេញ អំពីសញ្ញាខន្ធ (ការចាំ) បានឡើយ ។ ទៅតាមការប្រែប្រួលនៃសញ្ញា ការពិសោធន៍របស់គេ ក៏ផ្លាស់ប្តូរដែរ ។ យើងម្នាក់ៗផ្ទាល់ខ្លួនមានសកម្មភាព នៃវិញ្ញាណ សញ្ញា និងចេតនា តាមបែបនិងកំរឹតផ្សេងៗគ្នា ហើយប្រតិកម្ម និងការបកស្រាយ អំពីការពិសោធន៍របស់យើង គឺជាការពិសោធន៍ របស់យើងតែប៉ុណ្ណោះ ។ ក្នុងការព្រមព្រៀងចំពោះ ខ្សែគំនិតនេះ Gethin ពិនិត្យឃើញថា ចំពោះទស្សនៈនៃការពិសោធន៍នេះ ខន្ធៈបង្ហាញរូបរាងជា ទិដ្ឋភាព៥នៃធម្មជាតិ ដែលតាក់តែងដោយបច្ច័យ ទិដ្ឋភាព៥នៃការពិសោធន៍របស់គេ ។ ដូច្នេះហើយ ខន្ធៈនិមួយៗជាតំណាង នៃប្រភេទមួយរបស់បាតុភូត ដ៏ស្មុគស្មាញ ដែលកើតហើយរលត់ បន្តគ្នា ក្នុងការឆ្លើយតប ទៅនឹងដំណើរនៃចិត្ត ដែលមានមូលដ្ឋានលើ អាយតនៈ៦ ។ ខន្ធៈទាំងនោះក៏ក្លាយទៅជា ឧបាទានក្ខន្ធ៥ ដែលបញ្ចូលសេចក្តីលោភលន់ និងអ្វីដែលគេជាប់ជំពាក់ចិត្ត ។

អនត្តា
នៅក្នុងទស្សនវិជ្ជាឥណ្ឌាន គំនិតទៅលើពាក្យ អត្ត self (អញឬខ្ញុំ) ហៅថា អាត្ម័ន Ātman (ក្នុងសាសនាហ៊ិនឌូ Hinduism) គឺជាខ្លួនពិតប្រាកដ ដែលយោងទៅលើសារៈ មួយ ដែលស្ថិតនៅជាអចិន្រៃ្តយ៍ មិនផ្លាស់ប្តូរ ដឹងដោយគុណភាពរបស់ជីវិត ។ គំនិតនេះ និងគំនិតនៃព្រាហ្មណ៍ Brahman, ឧត្តមគតិនៃទស្សនវិជ្ជាវេទន្ត របស់សាសនាហ៊ិនឌូ ដែលគេជឿថា ជាអាត្ម័នចុងក្រោយ របស់សត្វលោក ជារបស់សំខាន់ សម្រាប់ ខ្សែចរន្តនៃបរមត្ថវិជ្ជា តក្កវិជ្ជា (ភាពសមហេតុផល logic) និងវិទ្យាសាស្រ្ត របស់ឥណ្ឌាន ។ ចំពោះរបស់ជាក់ស្តែង គឺត្រូវតែមានមូលដ្ឋាន និងភាពរឹងមាំនៃសេចក្តី ពិត ស្រដៀងគ្នានឹងទ្រឹស្តីរបស់ទស្សនវិទូប្លាតូ Platonic Forms ។ ព្រះពុទ្ធបដិសេធទ្រឹ ស្តី អាត្ម័នទាំងអស់ ព្រះអង្គបញ្ជាក់ខ្លាំងទៅ លើភាពអនិច្ចំ ភាពមិនស្ថិតស្ថេរ ។ ព្រះអង្គបង្រៀនថា គំនិតថាមានអត្តផ្ទាល់ខ្លួន ជាគំនិតមិនត្រឹមត្រូវ ស្ថិតនៅក្នុងវិស័យអវិជ្ជា ។ ក្នុងមហាធម្មទេសនា អំពីបដិច្ចសមុប្បាទ ព្រះអង្គរិះគន់ថា គំនិតដែលថា មានព្រលឹង រួមមួយ soul ឬអត្តភាព ក្នុងអ្វីៗទាំងអស់ ជាការឆ្គាំឆ្គង ។ តាមពិតតាមសេចក្តីប្រកាស របស់ព្រះពុទ្ធក្នុងខន្ធសម្បយុត្ត៤៧ ការសញ្ជឹងគិតទាំងអស់ ចំពោះអត្តគឺជាការចាំបាច់ ទោះបីអ្នកធ្វើគំនិតដឹងខ្លួន ឬមិនដឹងក៏ដោយ, ការសញ្ជឹងគិតអំពីអាយតនៈ៥ ឬអាយត នៈណាមួយ ។
ក្នុងចំណោមសូត្រសំខាន់ៗ នៃមហាយាន ដូចជាមហាបរិនិព្វានសូត្រ តថាគតគព្ភសូត្រ ស្រីមលសូត្រជាដើម ព្រះពុទ្ធបានបំភ្លឺ ការបង្រៀនរបស់ព្រះអង្គ ដោយមានព្រះបន្ទូលថា ក្នុងពេលដែលខន្ធ (ដែលបង្កើតនាមនិងរូបធម្មតា) មិនមែនជាអត្ត ក្នុងពពួកសត្វមានវិញ្ញាណទាំងអស់ ពិតជាមានសារៈនៃព្រះពុទ្ធ ដែលស្ថិតនៅជាអចិន្ត្រៃយ៍ មិនប្រែប្រួល ប្រកបដោយបរមសុខ ដែលជាពុទ្ធធាតុ មិនមានកើត មិនមានស្លាប់ ឬអត្តពិតប្រកដ នៃព្រះពុទ្ធផ្ទាល់ព្រះអង្គ ។ តថាគតគព្ភ ពុទ្ធធាតុ មិនជាតំណាងអត្តត្រឹមត្រូវទេ ប៉ុន្តែជាស័ព្ទភាសានៃពាក្យសុញ្ញតៈ (ភាពសូន្យទទេ) ហើយជាតំណាង ការសម្រេចជា ពុទ្ធភូមិ Buddhahood តាមរយៈព្រះពុទ្ធសាសនា ។ ការប្រុងប្រយ័ត្នចំពោះ ការបង្រៀនតថាគតគព្ភ ស្ថិតនៅលើការជឿ លើការជួយសង្រ្គោះ មិនមែនលើទ្រឹស្តីទេ ។ អត្តឬអាត្ម័នដែលឥតមន្ទិលនេះ មិនអាចពន្យល់ តាបបែបណាមួយ ថាជាខ្លួនលោកិយ ជាខ្លួនមិនស្ថិតស្ថេរ ជាខ្លួនដែលទទួលការឈឺចាប់ទេ វាជាការផ្ទុយស្រឡះ ។ ម្យ៉ាងទៀតសារៈនៃព្រះពុទ្ធ ឬភាពជាព្រះពុទ្ធនេះ បានត្រូវគេពន្យល់ ជាញឹកញយថា អាចឲ្យសម្រេចពុទ្ធភូមិបាន ជាជាងបាតុភូតដែលមានស្រាប់ ដែលគេអាចទាញយកក្នុងភាព ជាអញឬអត្ត ។
អនត្តាបានលើកយកមកដោះស្រាយ ក្នុងមិលិន្ទបញ្ហា រៀបរៀងឡើងក្នុងកាលសម័យ អាណាចក្រឥណ្ឌូ-ក្រិច ពីសតវត្ស៍ទី២និងទី១ មុនគ្រឹស្តសករាជ ។ ក្នុងសៀវភៅនេះ មហានាគសេនថេរៈ បានបង្ហាញគំនិតនៃការគ្មានអត្ត ដោយប្រៀបធៀបមនុស្សទាំងឡាយ ទៅនឹងរទេះ ហើយប្រកួតជាមួយ នឹងស្តេចមិលិន្ទៈ នៃអាណាចក្រក្រិច ដើម្បីរកសារៈរបស់រទេះ ។ នាគសេនត្ថេរ ប្រកាសថា រទេះមួយកើតឡើង ដោយគ្រឿងជាច្រើនផ្គុំចូលគ្នា គ្មានគ្រឿងណានិមួយ ដែលជាសារៈនៃរទេះឡើយ កាលណាវានៅដាច់តែឯង ដោយគ្មានគ្រឿងឯទៀត ។ ដូចគ្នាដូច្នេះដែរ គ្មានចំណែកណានិមួយ នៃមនុស្សម្នាក់ ជាអង្គភាពពេញលេញ អចិន្រ្តៃយ៍ទេ ។ យើងម្នាក់ៗអាចចែកជា៥ភាគ គឺរូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ។ វិញ្ញាណ ការដឹង ជាផ្នែកជិតជាងគេ ទៅនឹងគំនិតអត្ត ក៏ប៉ុន្តែវាតែងតែផ្លាស់ប្តូរ ពីគំនិតមួយទៅគំនិតថ្មីមួយទៀត តាមទស្សនៈនេះ ។
តាមគំនិតខ្លះរបស់លោកខាងកើត និងលោកខាងលេច ទ្រឹស្តីនៃអត្ត អាចបញ្ជាក់ថា ព្រះពុទ្ធសាសនាជាបែបមួយ នៃឧច្ឆេទទិដ្ឋិនិយម Nihilism ឬអ្វីដែលស្រដៀងគ្នា ។ យ៉ាងណាក៏ដោយ ដូចព្រះគ្រូនាគាជ៌ុនៈ Nāgārjuna បានបង្ហាញយ៉ាងច្បាស់, ព្រះពុទ្ធ សាសនាមិនត្រឹមតែបដិសេធ អំពីទស្សនៈនៃការកើតឡើង និងន័យរបស់វា ប៉ុន្តែអំពី ភាពខុសគ្នារវាងការកើតនិងការមិនកើត ឬរវាងការមាននិងការគ្មាន ។ បាតុភូតមិនមែនដាច់ ផុតពីហេតុនិងបច្ច័យទេ ហើយមិនអាចស្ថិតនៅ តែឯកឯងបាន ដូចយើងឃើញនោះទេ ។ ការខ្វះអត្តដែលនៅអចិន្ត្រៃយ៍ មិនផ្លាស់ប្តូរ រឹងមាំ ក្នុងសត្វ មានជីវិតនិងវត្ថុទាំងឡាយ មិនមែនមានន័យថា វាមិនលូតលាស់ មិនពុកផុយនោះទេ ក្នុងសភាពធម្មតា ។ ប៉ុន្តែលើវិភាគការវែងឆ្ងាយ គេពុំអាចបែងចែកវត្ថុ និងហេតុ-បច្ច័យរបស់វាដាច់ពីគ្នាបាន ឬថាសំគាល់អ្វីដែលជាអ្នកធ្វើកម្ម និងអ្វីដែលទទួលកម្ម ។ អាស្រ័យហេតុនេះ ព្រះពុទ្ធសាសនា មានការដូចគ្នាច្រើនជាមួយនឹង ពិសោធន៍និយម Empiricism ហេតុការណ៍និយម Pragmatism អមូលការណ៍និយម Anti-foundationalism ក្រោយ-រចនាសម្ព័ន្ធនិយម Post-structuralism ជាជាងឧច្ឆេទទិដ្ឋិនិយម Nihilism ។
នៅក្នុងនិកាយ ព្រះពុទ្ធនិងសាវ័ករបស់ព្រះអង្គ តែងសួរនិងឆ្លើយថា “ តើអ្វីដែលមិនស្ថិតស្ថេរ ជារបស់ប្រែប្រួល ជារបស់ប្រកបដោយទុក្ខ ត្រូវសំគាល់យ៉ាងនេះថា នេះជាអញ នេះជារបស់អញ នេះជាខ្លួនអញ ឬទេ? សំនួរដែលព្រះពុទ្ធលើកមកសួរ ចំពោះអ្នកជុំវិញព្រះអង្គនេះ គឺថាតើបាតុភូតលាយគ្នា ត្រូវសំគាល់ថាជាអត្តឬទេ? អ្នកស្តាប់ជុំវិញព្រះអង្គយល់ព្រមថា មិនគួរសំគាល់យ៉ាងនេះទេ ។ ហើយក្នុងការបោះបង់ចោល នូវការជាប់ជំពាក់ ទៅលើបាតុភូតលាយគ្នា បុគ្គលនោះលះបង់ នូវការត្រេកត្រអាល កាមនិងតណ្ហា ចំពោះបាតុភូតរួមគ្នានោះ ហើយក៏គេរួចផុតពីចំណង នៃសេចក្តីមិនទៀង របស់បាតុភូតទាំងនោះ។ កាលណាបានរួចស្រឡះ អំពីការជាប់ជំពាក់ និងតណ្ហាឬចំណង់ក្នុងបញ្ចក្ខន្ធ ពេលនោះបុគ្គលនោះ ឆ្លងផុតហេតុនៃសេចក្តីទុក្ខ ទាំងស្រុង ។ ដោយវិធីនេះ បញ្ញាចាក់ធ្លុះទៅលើ អនត្តា ធ្វើឲ្យការរលត់ទុក្ខកើតឡើង ហើយមិនមែន ជាការពិភាក្សាវែកញែក តាមផ្លូវគំនិត ថាតើអត្តមានឬមិនមាននោះឡើយ ។ គឺដោយសារការចាប់យកបាន (មិនមែនគ្រាន់តែយល់ តាមផ្លូវគំនិត ប៉ុន្តែច្បាស់តាម ការពិសោធន៍) នូវត្រៃលក្ខណ៍ទាំង៣ នៃជីវិតដែលតាក់តែងដោយបច្ច័យ គេធ្វើឲ្យបញ្ញារីកចម្រើនឡើង ដែលជាគ្រឿងបន្សាបអវិជ្ជា ដែលនៅក្នុងឫសនៃទុក្ខទាំងពួង ។

សេចក្តីពន្យល់
បាតុភូតនិយម Phenomenalism
គឺជាទស្សនៈមួយ ដែលឃើញថា អ្វីៗមិនមាននៅក្នុង ខ្លួនរបស់វាទេ ប៉ុន្តែគ្រាន់តែជាបាតុភូត ដែលគេដឹងបានដោយសារ សញ្ញាខន្ធឬ វិញ្ញាណប៉ុណ្ណោះដូចជា ពណ៌ក្រហម ភាពរឹង ភាពទន់ រសផ្អែម ។ល។ ដែលមាននៅក្នុងកាលនិងអាកាស ។ ជាពិសេស បាតុភូតនិយម បន្ថយការនិយាយអំពីរបស់មានរូបក្នុងលោកខាងក្រៅ ដើម្បីនិយាយអំពី សំណុំនៃ វិញ្ញាណ្ណារម្មណ៍ Bundles of sense-data។

លោកទស្សនៈ Worldviews
ពិពណ៌នាអំពីការដឹងដោយវិញ្ញាណ អំពីលោក ការដឹងដែលមិនផ្លាស់ប្តូរ ហើយផ្តល់គំរោងការណ៍ សម្រាប់ជួយបង្កើត រក្សាទុក និងអនុវត្តចំណេះវិជ្ជា ។

ពិសោធន៍និយម Empiricism
បាលីៈ កុវេជ្ជកម្ម ក្នុងទស្សនវិទ្យា ជាចំណេះវិជ្ជាដែល ប្រឆាំងនឹងវិជ្ជាផ្សេងៗទៀត ដូចជាសនិទាននិយម (និយមការមានហេតុផល Rationalism) ឧត្តមគតិនិយម (Idealism) ប្រវត្តិនិយម Historicism) ។ ពិសោធន៍និយមបញ្ជាក់ថា ចំណេះវិជ្ជាកើតមកតែម្យ៉ាង ឬភាគច្រើន ពីការពិសោធន៍ដោយវិញ្ញាណ មិនមែនដូចសនិទាននិយម ដែលអះអាងថា ចំណេះ វិជ្ជាក៏កើតអំពីគំនិតសុទ្ធសាធដែរ ។ ពិសោធន៍និយមនិងសនិទាននិយម ទាំងពីរនេះជាទ្រឹស្តីឯកត្តនិយម (ទ្រឹស្តីដែលនិយម ខ្លួនមនុស្សម្នាក់ៗជាធំ Individualism) ចំណែកឯប្រវត្តិនិយម ទទួលស្គាល់ថាមានមុខ ងារនៃពិសោធន៍និយមខ្លះដែរ ប៉ុន្តែខុសគ្នាត្រង់ថា តាមប្រវត្តិនិយម អ្វីៗដែលបានមកពីវិញ្ញាណ មិនអាចយល់ ច្បាស់បាន ដោយមិនយកស្ថានភាព ប្រវត្តិសាស្រ្តនិងវប្បធម៌ មកពិនិត្យមើលផង ។

ហេតុការណ៍និយម Pragmatism
បាលីៈ អនុភវមូលកវាទ ជាប្រពៃណីទស្សនៈវិជ្ជា របស់អាមេរិកាំង ដែលស្ថិត នៅលើការភ្ជាប់ ការអនុវត្តន៍ទៅនឹងទ្រឹស្តី ។ វាពន្យល់ អំពីដំណើរការ ដែលទ្រឹស្តីត្រូវគេ យកបានមកពីការប្រតិបត្តិ ហើយទ្រឹស្តីនោះត្រូវ ដាក់ចូល ក្នុងការអនុវត្តន៍ ដើម្បីបង្កើតការអនុវត្តន៍ថ្មីហៅថា ការអនុវត្តនវៃឆ្លាត ។

តក្កវិជ្ជា Logic
មកពីពាក្យក្រិចថា logikē ជារបៀបត្រឹមត្រូវនៃការសិក្សា អំពីគោល ការណ៍នៃការសន្និដ្ឋាន ហើយនិងការរកហេតុផល ។ តក្កវិជ្ជាប្រើក្នុងសកម្មភាពផ្នែកបញ្ញា ប៉ុន្តែជាសំខាន់ សម្រាប់ការសិក្សា ក្នុងបែបទស្សនវិទ្យា គណិតសាស្ត្រ និឃណ្តសាស្ត្រ (ការសិក្សាអំពីអត្ថន័យ) ហើយនិងវិទ្យាសាស្រ្តកុំព្យូទ័រ ។ តក្កវិជ្ជាពិនិត្យរកមើលបែបនៃសេចក្តីសំអាង បែបណាដែលយកជាការបាន ហើយនិងបែបណា ជាការបំភាន់ ។

រូបលោក Physical world or material world
អ្វីៗដែលមាន នៅខាងក្រៅអំពីខ្លួនរបស់ យើង ចាប់តាំងពី អតិសុខុមរូបដែលតូចបំផុត រហូតដល់ចក្រវាឡដែលធំបំផុត ។ អ្វីៗដែលមិនមែនជានាមធម៌ ឬចិត្ត (Mind) ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថាអរូបលោកមានន័យថាលោកដែលគ្មានអ្វីៗសោះ ក្រៅអំពីចិត្ត (Mind) សុទ្ធសាធ ។

បរមត្ថវិជ្ជា ឬអជ្ឈត្តវិជ្ជា Metaphysics
ជាមែកធាងមួយនៃទស្សនវិទ្យា ដែលទាក់ទង និងពន្យល់បំភ្លឺ អំពីធម្មជាតិសំខាន់ ដែលគេយល់ឃើញ អំពីលោកនិងសត្វលោក អ្វីៗដែល មាននៅក្នុងលោក រួមទាំង វត្ថុធាតុ គុណភាព កាល អាកាស ហេតុបច្ច័យ ។

ក្រោយ-រចនាសម្ព័ន្ធនិយម Post-structuralism
បង្កើតឡើងដោយបណ្ឌិតសភាអាមេរិ កាំង ។ គេយល់ថាវាជា គោលការណ៍ទាក់ទងទៅនឹង រចនាសម្ព័ន្ធនិយម (សកម្មភាពនៃបញ្ញវន្តអឺរុប-សតវត្ស៍ទី២០) ដែលប្រកាន់ថា វប្បធម៌នៃមនុស្សជាតិ អាចយល់បានតាមរចនាសម្ព័ន្ធ ដូចជាភាសាជាដើម ។

អមូលការណ៍និយម Anti-foundationalism or Nonfoundationalism
បានដល់ទស្សនវិទ្យា ដែលទាត់ចោលមូលការណ៍និយម ។ មូលការណ៍និយមគឺជាទ្រឹស្តី ដែលមានមូលដ្ឋានលើជំនឿ ដោយយកភស្តុតាងមកសំអាង ដើម្បីបញ្ជាក់ថាត្រឹមត្រូវ ។


=== ផ្សេងៗ ===
=== ផ្សេងៗ ===

កំណែនៅ ម៉ោង០៤:២០ ថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨

the open-content textbooks collection that anyone can edit.


ស្វាគមន៍​ការ​មក​កាន់​វិគីសៀវភៅ

កម្រង​សៀវភៅ​បើកចំហ​ដែល​អ្នក​រាល់​គ្នា​អាច​រៀប​រៀង​បាន
សៀវភៅ​មាន ​០ ក្បាល និង ១៨៣ ទំព័រ

សៀវភៅ​កំពុង​រៀបចំ

ច្បាប់

ពុទ្ធសាសនា

ផ្សេងៗ

  • ផ្សេងទៀត...

វិគីសៀវភៅត្រូវបានដំណើរការតាមរយៈ Wikimedia Foundation ដែលមូលនិធិនេះក៏ដំណើរការ:

Wikipedia វិគីភីឌា
ប្រជុំចំណេះ រឺ វិជ្ជាសមោធាន
Wiktionary វិគីនានុក្រម
វចនានុក្រម និង វេវចនានុក្រម
Wikisource វិគីប្រភពឯកសារ
ឯកសារ
Wikidata វិគីទិន្នន័យ
មូលទិន្នន័យចំណេះដឹង
វិគីមធ្យោសកល សកល
ជង្រុកប្រព័ន្ធផ្សព្វផ្សាយ
Meta Wikimedia មេតា
កិច្ចសម្របសម្រួល
MediaWiki មធ្យោវិគី
គ្រឿងទន់មធ្យោវិគី
BugZilla ឩកាហ៊្សីល្លា
អ្នកតាមដានឩការបស់មធ្យោវិគី
Wikimedia Labs មន្ទីរពិសោធន៍វិគីមធ្យោ
ការអភិវឌ្ឍមធ្យោវិគី